ណាសាបង្ហាញ រូបភាព ដ៏អស្ចារ្យ នៃចក្រវាឡ

 អវកាស ៖ កាលពីពេលថ្មីៗនេះ ភ្នាក់ងារអវកាសណាសា បានបង្ហាញនូវរូបភាពសិល្បៈ វិទ្យាសាស្រ្តដ៏ គួរឲ្យទាក់ទាញ និង គួរឲ្យភ្ញាក់ផ្អើលជាច្រើន នៃចក្រវាឡ ដែលត្រូវបានថត ដោយ ក្រុមអវកាសយានិកអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

យោងតាមគេហទំព័រវិទ្យាសាស្រ្ត របស់ភ្នាក់ងារអវកាសណាសា ចេញផ្សាយនៅថ្ងៃពុធ ទី ០៤ ខែវិច្ឆកា ឆ្នាំ ២០១៥ បានឲ្យដឹងថា រូបភាពដ៏ស្រស់ស្អាត ដែលបានបង្ហាញអំពីស្ថានភាព និងរូបរាងនៃចក្រក្រវាឡទាំងនេះ ត្រូវបានថតដោយការប្រើប្រាស់ កែវយឺតអវកាស Hubble និង កែវយឺត Spitzer នៅមន្ទីរពិសោធន៍អវកាស Herschel។

គួរបញ្ជាក់ដែរថា រូបភាពទាំងនេះ ក៏ត្រូវបានដាក់បញ្ចូលនៅក្នុងសៀវភៅកំណត់ហេតុ វិទ្យាសាស្រ្ត និង លំហអាកាសផងដែរ ដើម្បីទុកធ្វើជាឯកសារសម្រាប់ក្រុមអ្នកវិទ្យាសាស្រ្ត និងក្រុមអាកាយានិកជំនាន់ក្រោយសិក្សាស្រាវជ្រាវបន្ថែម៕

ណាសាបង្ហាញ រូបភាព ដ៏អស្ចារ្យ នៃចក្រវាឡ