ក្តៅៗ! វេប​សាយ​ទាំង​នេះ អាច​អោយ​អ្នក​កែ ឯកសារ (edit) File PDF អន​ឡាញ​បា​ន​យ៉ាង​ងាយ​ស្រួល!

ដូចដែលប្រិយមិត្តបានដឹងអញ្ចឹងថា File PDF គឺជា File ងាប់ ដែលយើង​មិនអាចកែ​ (edit) វាបាន​នោះ​ទេ លុះត្រាតែយើង ធ្វើការបំលែង (convert) វាទៅជា File Word ជាមុនសិន។ ក៏ប៉ុន្តែចំពោះការបំលែង​នេះ​ដែរ ប្រសិនបើក្នុងឯកសារ របស់អ្នក សុទ្ធតែជា ពុម្ពអក្សរខ្មែរនោះ វានឹងបំលែងពីអក្សរខ្មែរ ទៅជា អក្សរ​អង់គ្លេសវិញ ជាក់ជាមិនខាន ដែលធ្វើអោយ អក្សរក្នុងឯកសាររបស់អ្នក រញ៉េរញ៉ៃ តែម្តង។

ក្តៅៗ! វេប​សាយ​ទាំង​នេះ អាច​អោយ​អ្នក​កែ ឯកសារ (edit) File PDF អន​ឡាញ​បា​ន​យ៉ាង​ងាយ​ស្រួល!

ហេតុដូចនេះហើយ ដើម្បីអាចធ្វើការកែ​វាបាន (edit) នោះ អ្នកអាចសាកល្បង ជាមួយនឹង វេបសាយ មួយ​ចំនួនខាងក្រោមនេះបាន ដែលវាមានមុខងារ និង Tools មួយចំនួន ជួយអោយលោកអ្នក ងាយ​ស្រួល ក្នុងការកែ​ឯកសារបន្ថែមទៀត។ (បញ្ជាក់៖ មិនមែនកែ​បន្ថែមដូច File Word នោះទេ តែអ្នកអាចលុបអក្សរ ហើយបន្ថែមអក្សរពីលើបាន)

អ្នកអាចជ្រើសរើស វេបសាយមួយ ក្នុងចំណោមវេបសាយ ទាំងប្រាំខាងលើនេះបាន ដោយបើកវា នៅ​លើ​កុំព្យូទ័រ ឬក៏តាមទូរស័ព្ទរបស់លោកអ្នក ហើយស្វែងរកពាក្យថា Upload ដើម្បីធ្វើការអាប់ឡូតបញ្ចូល នូវឯកសារ PDF របស់លោកអ្នក ចូលដើម្បីធ្វើការកែ​ ជាការស្រេច។

សរុបសេចក្តីមកវិញ គឺដូចទៅនឹងអ្វីដែល យើងខ្ញុំបានបញ្ជាក់ពីខាងលើអញ្ចឹង គឺវាមិនមែន អាច​អោយ​លោក​អ្នក អាចកែ​ដូចជា File Word តែម្តងនោះទេ តែវាអាច អោយលោកអ្នក លុបហើយបន្ថែម ពីលើ ដូចទៅនឹង Photoshop ដែរ។ យ៉ាងណាមិញ ទាក់ទងទៅនឹង របៀបប្រើប្រាស់វិញ គឺវាងាយស្រួល ខ្លាំង​ណាស់ ហើយសង្ឃឹមថា ប្រិយមិត្តអាចស្វែងយល់ បានដោយខ្លួនឯង ទៅចុះ។

  • ដោយ: Mai
  • 2:56 PM, 04 November
  • ប្រភព: safe tricks
  • Tag: ចំណេះដឹងទូទៅ