ហេតុផលមួយនេះសោះ ទើប Facebook ចង់ឱ្យបុគ្គលិកខ្លួន ផ្លាស់ប្តូរមកប្រើ Android

ហេតុផលមួយនេះសោះ ទើប Facebook ចង់ឱ្យបុគ្គលិកខ្លួន ផ្លាស់ប្តូរមកប្រើ Android

ក្រុមហ៊ុន Facebook បានប្រាប់ឱ្យបុគ្គលិករបស់ខ្លួន ទាំងអស់គួរតែផ្លាស់ប្តូរមកប្រើប្រាស់ Android វិញ ជំនួសនឹងការប្រើប្រាស់ iPhone ឫ iPad ដែលដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ iOS. មនុស្សជាង 1.3 ពាន់លាននាក់ ដោយប្រហាក់ប្រហែលនឹង 70-80% ដែលកំពុងប្រើប្រាស់ Facebook នៅលើប្រព័ន្ធប្រតិបត្តិការ Android. ដូច្នេះហើយ ក្រុមហ៊ុន Facebook ក៏ដូចជាសម្តីរបស់លោក Chris Cox ដែលជាប្រធានផ្នែកមួយរូប នៅក្នុងក្រុមហ៊ុនផ្ទាល់ ក៏បានបង្ហើបប្រាប់ឱ្យដឹងថា នេះគឺជាមូលហេតុចំបង ដោយខ្លួនចង់ឱ្យបុគ្គលិក បានស្វែងយល់នូវកំហុសឆ្គង ផ្សេងៗជាច្រើន និងចន្លោះប្រហោងដទៃណាមួយ ដែលតែងតែកើតមាននៅលើកម្មវិធី Facebook សំរាប់ Android ហើយក៏ជាបទពិសោធន៍របស់ពួកគេផ្ទាល់ ដើម្បីធ្វើការដោះស្រាយនូវរាល់បញ្ហាទាំងនោះ។ ដោយសារហេតុផលនេះហើយ ទើបបុគ្គលិក Facebook គួរតែផ្លាស់ប្តូរមកប្រើប្រាស់ Android វិញ។

---------------------------------------
ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ហេតុផលមួយនេះសោះ ទើប Facebook ចង់ឱ្យបុគ្គលិកខ្លួន ផ្លាស់ប្តូរមកប្រើ Android
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ហេតុផលមួយនេះសោះ ទើប Facebook ចង់ឱ្យបុគ្គលិកខ្លួន ផ្លាស់ប្តូរមកប្រើ Android

ចុះថ្ងៃទី 04 ខែវិច្ឆិកា ឆ្នាំ 2015 ម៉ោង 10:30 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ