រ៉ូមែនទិក! សុំមិត្តស្រីរៀបការ ដោយតម្រៀបកន្ទបកូនង៉ែត ចេញជារាងបេះដូង

ចិន៖ បុរសម្នាក់ ដែលជិតក្លាយជាឪពុកគេ បានបង្ហាញការស្រលាញ់ ចំពោះមិត្តស្រីដែលកំពុងមានផ្ទៃពោះ ដោយបានទិញកន្ទបកូនង៉ែតជាង ៤,៥០០ដុំ តម្រៀបជារាងបេះដូង នៅកណ្តាលផ្លូវដ៏អ៊ូអរ ដើម្បីសុំនាងរៀបការ។

 

រ៉ូមែនទិក! សុំមិត្តស្រីរៀបការ ដោយតម្រៀបកន្ទបកូនង៉ែត ចេញជារាងបេះដូង
រូបលោក Feng និងនាង Lin ជាមួយកន្ទបរូបបេះដូង

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា បុរសត្រកូល Feng ម្នាក់ នៅ​ទីក្រុង​ក្វាង​ចូវ ខេត្ត​ក្វាង​ទុង ប្រទេស​ចិន បានពឹងមិត្តជិតស្និត៦នាក់ និងសមាជិកគ្រូសារបន្ថែមទៀត ដើម្បីមកជួយតម្រៀបកន្ទបកូនង៉ែត ចំនួន ៥០កញ្ចប់ ឲ្យចេញជារាងបេះដូង។

គួរបញ្ជាក់ផងដែរថា លោក Feng បានស្រលាញ់គ្នាជាមួយមិត្តស្រី រយៈពេលជាង២ឆ្នាំមកហើយ និងមានបំណងថាចង់សុំនាងរៀបការផងដែរ។ ដំបូង លោកបានគិតថា និងជូនផ្កា ទៅនាង តែគិតម្តងទៀត ក៏នឹកឃើញគំនិតថ្មីមួយគឺ “កន្ទបកូនង៉ែត!”។

នៅពេលនោះដែរ កន្ទបកូនង៉ែតរាងបេះដូង ដែលបានទាក់ទាញអ្នកដំណើរ នៅចំហៀងទន្លេ Pearl River បានធ្វើ ឲ្យនារីជាមិត្តស្រីភ្ញាក់ផ្អើលជាខ្លាំង។ រឿងដែលរឹតតែរំភើបជាងនេះទៅទៀតនោះ គឺយន្តហោះ​ Drone ​តូច​មួយគ្រឿង ​បាន​ដឹក​​កន្ទប​ក្មេង​មួយ​ដុំ ​ហោះ​យឺត​ៗ​ក្រឡឹង​មិត្តស្រីរបស់លោក Feng។ ពេលនោះដែរលោក Feng ក៏ទាញ​កន្ទប​នោះចេញ​ពីយន្ត​ហោះ​​ និង​ជូន​នាង​តែ​ម្ដង​ រួម​ជាមួយ​ចិញ្ចៀន​ពេជ្រ​បង្កប់​ក្នុង​នោះ​ដែរ។ មិនតែប៉ុណ្ណោះលោកក៏ ពោលពាក្យផ្អែមល្ហែមថា៖ “ចាប់ពីពេលនេះទៅ សុភមង្គលរបស់អូន និងកូនគឺជាការទទួលខុសត្រូវរបស់បងហើយ ដូច្នេះព្រមរៀបការ ជាមួយបងទេ?” ភ្លាមៗនោះ នាងបានឆ្លើយទាំងញញឹមថា “យល់ព្រម!” ផងដែរ៕

រ៉ូមែនទិក! សុំមិត្តស្រីរៀបការ ដោយតម្រៀបកន្ទបកូនង៉ែត ចេញជារាងបេះដូង

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត