ម៉ោងជិត៣​រសៀលនេះ​ លោក កឹម សុខា ​ចូលស្ថានទូត​អាមេរិកអត់ទាន់​ដឹងចូលរួម​កម្មវិធីអ្វី

រាជធានីភ្នំពេញ ៖​ ប្រភពសម្ងាត់បានបង្ហើបឲ្យដឹង​នៅប៉ុន្មាននាទីមុននេះថា ​នៅម៉ោង២និង៥៥នាទីរសៀលថ្ងៃទី០៤​ វិច្ឆិកា ២០១៥នេះ ​អនុប្រធាន​​គណបក្ស​សង្រ្គោះ​ជាតិ លោក កឹម សុខា ​បានអញ្ជើញចូលទៅ​ក្នុងបរិវេណស្ថានទូត​សហរដ្ឋអាមេរិកប្រចំាកម្ពុជា​ដែលមានទីតំាងស្ថិត​នៅខាងលិចរមណីយដ្ឋានវត្តភ្នំ ។

យ៉ាងណាក៍ដោយ​ប្រភពមិនបានបញ្ជាក់ថាតើលោក​ កឹម​ សុខា​ ចូលទៅស្ថានទូតអាមេរិក​ក្នុងកម្មវិធីអ្វី​ ឬ ជួបមន្រ្តីណាដើម្បី​ពិភាក្សាអំពីបញ្ហាអ្វីនោះទេ ។

មកដល់ម៉ោង៣និង៣០នាទី​រសៀលថ្ងៃពុធដដែលនេះ​ គេហទំព័រកោះសន្តិភាព​មិនអាចរកការសុំអត្ថាធិប្បាយ​បន្ថែមពីមន្រ្តីជាន់ខ្ពស់​គណបក្សសង្គ្រោះជាតិ ​ក៍ដូចជាមន្រ្តីស្ថាន​ទូតអាមេរិក​បានទេ ៕