Xperia Z5​ ទូរស័ព្ទ​ដែល​មាន​កាមេរ៉ា​​ល្អ​ដាច់​គេ​លើ​លោក​ កំពុង​ដាក់​លក់​តាម​ហាង​​ក្នុង​ស្រុក​ខ្មែរ


Xperia Z5​ ទូរស័ព្ទ​ដែល​មាន​កាមេរ៉ា​​ល្អ​ដាច់​គេ​លើ​លោក​ កំពុង​ដាក់​លក់​តាម​ហាង​​ក្នុង​ស្រុក​ខ្មែរ

Sony Xperia Z5 បាន​ក្លាយ​ជា​ទូរសព្ទ​ដែល​មាន​កាមេរ៉ា​គុណភាព​ល្អ​ផ្ដាច់​គេ​ ដោយ​សារ​តែ​​វា​មាន​សមត្ថភាព​ពិសេស​​អាច​ផ្ដិត​យក​រូបភាព​​ និង ​វីដេអូ​​បាន​ស្អាត​ល្អ​​ លើស​ពី​កាមេរ៉ា​របស់​ស្មាតហ្វូន​​ដទៃ។

 

Xperia Z5​ ទូរស័ព្ទ​ដែល​មាន​កាមេរ៉ា​​ល្អ​ដាច់​គេ​លើ​លោក​ កំពុង​ដាក់​លក់​តាម​ហាង​​ក្នុង​ស្រុក​ខ្មែរ

 

Sony បាន​បំពាក់​នូវ​កាមេរ៉ា​ទំហំ​២៣​MP នៅ​លើ​ Xperia Z5 និង​បាន​ប្រើ​ប្រាស់​នូវ​ Sensor ផ្ដាច់​មុខ​មួយ​ប្រភេទ​របស់​ខ្លួន​​នៅ​លើ​កាមេរ៉ា​នេះ​ទៀត​ផង។ Sensor ប្រភេទ​ IMX300 ដែល​មាន​ទំហំ​ធំ​ ​១/១,៣​អ៊ីញ​ អាច​ធ្វើ​ការ​ ​Focus ​ក្នុង​​ល្បឿន​​ដ៏​លឿន​​​​គឺ​ត្រឹម​តែ​ ០,០៣​​វិនាទី​​ប៉ុណ្ណោះ​ ​និង​អាច​ថត​រូប​ដែល​មាន​សកម្មភាព​បាន​ស្អាត​ល្អ​ដោយ​មិន​ព្រាល​បន្តិច​ណា​ឡើយ។

 

Xperia Z5​ ទូរស័ព្ទ​ដែល​មាន​កាមេរ៉ា​​ល្អ​ដាច់​គេ​លើ​លោក​ កំពុង​ដាក់​លក់​តាម​ហាង​​ក្នុង​ស្រុក​ខ្មែរ

 

មិន​តែ​ប៉ុណ្ណោះ​ Sensor នេះ​ក៏​​ឲ្យ​អ្នក​​ពង្រីក​​រូបភាព​ដើម្បី​ថត​បាន​ដល់​ទៅ​ប្រាំ​ដង​ ​ដោយ​វា​នៅ​តែ​​មាន​សភាព​ច្បាស់​​ល្អ​​ខុស​ពី​កាមេរ៉ា​របស់​ស្មាតហ្វូន​ដទៃ។ ​សម្រាប់​ការ​​ផ្ដិត​រូប​ភាព​ដែល​​ស្ថិត​នៅ​ក្នុង​សភាព​ងងឹត​វិញ​គឺ​​អ្នក​មិន​ចាំ​បាច់​ប្រើ​​ភ្លើង​បំភ្លឺ​ឡើយ​ ព្រោះ​​ Sensor IMX300 នេះ​អាច​ផ្ដល់​ពន្លឺ​បាន​គ្រប់​គ្រាន់​ល្អ​ ទោះ​បី​ជា​ការ​​ថត​រូប​​កុង​ពន្លឺ​ថ្ងៃ​ក៏​មិន​មែន​​ជា​​បញ្ហា​ដែរ។

 

Xperia Z5​ ទូរស័ព្ទ​ដែល​មាន​កាមេរ៉ា​​ល្អ​ដាច់​គេ​លើ​លោក​ កំពុង​ដាក់​លក់​តាម​ហាង​​ក្នុង​ស្រុក​ខ្មែរ

 

ក្រៅ​ពី​មាន​កាមេរ៉ា​ដែល​ល្អ​ផ្ដាច់​គេ​ហើយ​​ ទូរសព្ទ​ Xperia Z5 នេះ​ក៏​មាន​បំពាក់​នូវ​អេក្រង់​ប្រភេទ​ FHD ទំហំ​៥,២​អ៊ីញ​ និង​មាន​កម្រិត​ Resolution ១៩២០x១០៨០ ​ភិចហ្សែល​ អាច​បង្ហាញ​រូបភាព​បាន​ម៉ត់​ល្អ​ដូច​ធម្មជាតិ។ ចំពោះ​ Processor វិញ​គឺ​​គេ​បាន​បំពាក់​នូវ​ប្រភេទ Qualcomm Snapdragon 810 ​​រួម​ជា​មួយ​នឹង​​​ RAM ទំហំ​​៣GB​ ជួយ​ឲ្យ​ទូរសព្ទ​​ដំណើរ​ការ​កាន់​តែ​លឿន។

 

សម្រាប់​ថ្ម​របស់​ Z5 គឺ​មាន​ទំហំ​ដល់​ទៅ​ ២៩០០mAh ដែល​អាច​ប្រើ​ប្រាស់​បាន​រយៈ​ពេល​​ពីរ​ថ្ងៃ​ឯ​ណោះ។ ជា​មួយ​នឹង​បច្ចេកវិទ្យា​ Fingerprint ដែល​បំពាក់​នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​ទូរសព្ទ​ជួយ​ឲ្យ​ការ​ដោះ​សោ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល។ ចំណុច​ពិសេស​ចុង​ក្រោយ​ដែល​ក្រុមហ៊ុន​ Sony បាន​បំពាក់​​​នៅ​គ្រប់​ទូរសព្ទ​ស៊េរី​ថ្មី​របស់​ខ្លួន​នោះ​គឺ​ បច្ចេកវិទ្យា​មិន​ជ្រាប​ទឹក​ ព្រម​ទាំង​ធន់​នឹង​ធូលី​ដី IP 65/68។

 

Xperia Z5​ ទូរស័ព្ទ​ដែល​មាន​កាមេរ៉ា​​ល្អ​ដាច់​គេ​លើ​លោក​ កំពុង​ដាក់​លក់​តាម​ហាង​​ក្នុង​ស្រុក​ខ្មែរ

 

គួរ​បញ្ជាក់​ផង​ថា ​ទូរសព្ទ Xperia Z5​ ដែល​មាន​កាមេរ៉ា​គុណភាព​ល្អ​ផ្ដាច់​គេ​នេះ​ មាន​ដាក់​លក់​​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ចាប់​ពី​ពេល​នេះ​ត​ទៅ​​ហើយ។ លោក​អ្នក​ដែល​មាន​បំណង​ចង់​ជាវ​ Sony Xperia Z5 អាច​រក​បាន​នៅ​តាម​ហាង​​លក់​ទូរសព្ទ​​ហាក់​សែ​, សុខ​លី​, Nojima, និង ​ហាង​លក់​ទូរសព្ទ​នីកា​៕

 

 

 

 

ដោយ​៖ ហៃ​ សុខ​ហេង​
ប្រភព​រូបភាព៖ បរទេស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាំមកជូនដោយ

Xperia Z5​ ទូរស័ព្ទ​ដែល​មាន​កាមេរ៉ា​​ល្អ​ដាច់​គេ​លើ​លោក​ កំពុង​ដាក់​លក់​តាម​ហាង​​ក្នុង​ស្រុក​ខ្មែរ