​សាលាឧទ្ធរណ៍​​​ច្រាន​​​ចោល​​​​​​សំណើ​​​សុំ​​​​​​នៅ​​​ក្រៅ​​​ឃុំ​​​របស់លោក​​​​​​ ហុង សុខហួរ

សាលា​​​ឧទ្ធរណ៍​​​ថ្ងៃ​​​នេះ​​​បាន​​​បដិសេធ​​​​​​សំណើ​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​របស់​​​​​​​​​​​​​​​លោក ហុង សុខហួរ សមាជិក​​​ព្រឹទ្ធ​​​សភា​​​គណបក្ស​​​ប្រឆាំង​​​​​​​​​​​​​​ដែល​​​រង​​​ការ​​​​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ក្លែង​​​​​​ឯកសារ​​​សាធារណៈ​​​ និង​​​​​​ញុះញង់។​​​

​​​ក្រោយ​​​ពី​​​សវនាការ​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​នៅ​​​សាលា​​​ឧទ្ធរណ៍ លោក ជួង ជូងី មេ​​​ធាវី​​​​​​ការ​​​ពារ​​​ក្តី​​​របស់​​​លោក សុខហួរ បាន​​​និយាយថា សាលា​​​ឧទ្ធរណ៍​​​​​​មិន​​​បាន​​​ផ្តល់​​​ហេតុ​​​ផល ​​​​​​ថា​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​លោក ហុង សុខ​​​ហួរ​​​ នៅ​​​ក្រៅ​​​ឃុំ​​​ទេ។​​​

លោក ជូងី ​​​បាន​​​និយាយ​​​ថា “សាលា​​​ឧទ្ធរ​​​ណ៍​​​​​​មិន​​​បាន​​​ប្រកាស​​​ពី​​​មូល​​​ហេតុ​​​​​​ដែល​​​មិន​​​ឲ្យ​​​គាត់​​​នៅ​​​ក្រៅ​​​ឃុំ​​​ទេ ដោយ​​​អះ​​​អាង​​​ថា​​​ គេ​​​នឹង​​​សរសេរ​​​​​​មូល​​​ហេតុ​​​នៅ​​​ក្នុង​​​សាល​​​ដីកា”។ លោក ជូងី​​​​​​ បាន​​​និយាយ​​​បន្ថែម​​​ថា លោក​​​មិន​​​ដឹង​​​ថា សាល​​​ដីកា​​​នឹង​​​ប្រកាស​​​នៅ​​​ពេល​​​ណាទេ។

ចៅ​​​ក្រម​​​ ប្លង់​​​ សំណាង​​​ មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ។​​​​​​​​​​​​

កាល​​​ពី​​​ខែ​​​មុន​​​ តុលាការ​​​ក្រុង​​​ភ្នំ​​​ពេញ​​​​​​បាន​​​បញ្ជា​​​ឲ្យ​​​​​​​​​មាន​​​ការ​​​​​​ស៊ើប​​​អង្កេត​​​​​​ស្រាវ​​​ជ្រាវ​​​ឡើង​​​វិញ​​​ចំពោះ​​ ​វី​​​ដេអូ​​​ឃ្លីប​​​ ដែល​​​បង្ហោះ​​​លើ​​​ហ្វេស​​​ប៊ុក​​​​​​របស់​​​លោក សុខហួរ​​​​​​​​​ ដោយ​​​​​​សម្រេច​​​ឲ្យ​​​​​​​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​ អាយុ​​​៥៩​​​ឆ្នាំ​​​រូប​​​នេះ ​​​​​​​​​​​​ដាក់​​​កាល​​​បរិច្ឆេទ​​​​​​​​​ឲ្យ​​​បាន​​​ច្បាស់​​​អំពី​​​​​ឯក​​​សារ​​​​​​ដែ​​​ល​​​ដក​​​ចេញ​​​ពី​​​​​​អ៊ិន​​​ធឺណិ​​​ត​​​ និង​​​​​​​​​បញ្ជាក់​​​​​​លេខ​​​ម៉ាស៊ីន​​​ និង​​​ សម្ភារ​​​ដល់​​​តុលាការ។​​​

​​​​​​ក្នុង​​​សវនាការ​​​កាល​​​ពី​​​​​​​​​​​​​​​ខែ​​​មុន​​​ លោក សុខ​​​ហួរ បាន​​​បដិ​​​​​​សេធ​​​​​​ថា​​​មិន​​​បាន​​​​​​​​​ក្លែង​​​ឯក​​​សារ​​​​​​ទេ ដោយ​​​និយាយ​​​​​​ថា លោក​​​បាន​​​រក​​​ឃើញ​​​ឯក​​​សារ​​​នោះ​​​តាម​​​អ៊ិនធឺណិត​​​ច្រើន​​​​​​ឆ្នាំ​​​​​​​​​មក​​​ហើយ។

លោក សុខហួរ​​​ ដែល​​​​​​ទទួល​​​បាន​​​ការ​​​​​​​​​ជ្រើស​​​​​​ឲ្យធ្វើ​​​ជា​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​សម្រាប់​​​គណបក្ស​​​ សម រង្ស៊ី កាល​​​ពី​​​ឆ្នាំ​​​២០១២​​​ ត្រូវ​​​​​​បាន​​​​​​នគរ​​​បាល​​​​​​​​​​​​​​​ប្រដាប់​​​អាវុធ​​​​​​​​​​​​ចាប់​​​ខ្លួន​​​​​​​​​​​​កាល​​​ពីថ្ងៃ​​​​​ទី​​​១៥​​​ ខែ​​​សីហា​​​ គឺ​​​ប៉ុន្មាន​​​ថ្ងៃ​​​​​​​​​ប៉ុណ្ណោះ​​​បន្ទាប់​​​ពី​​​លោក​​​នាយក​​​​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​​​​​​​បញ្ជា​​​ឲ្យ​​​​​​ចាប់​​​ខ្លួន​​​​​​លោក​​​ពាក់​​​​​​ព័ន្ធ​​​​​​នឹង​​​ការ​​​បង្ហោះ​​​នៅ​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​ ដែល​​​​​​បង្ហាញ​​​អំពី​​​សន្ធិសញ្ញា​​​ព្រំដែន​​​ក្លែង​​ក្លាយ៕

 

The post ​សាលាឧទ្ធរណ៍​​​ច្រាន​​​ចោល​​​​​​សំណើ​​​សុំ​​​​​​នៅ​​​ក្រៅ​​​ឃុំ​​​របស់លោក​​​​​​ ហុង សុខហួរ appeared first on ខេមបូឌា ដេលី.