ប្រជាពលរដ្ឋ សិក្សា​នុ​សិស្ស​សំណូមពរ​ដល់​អាជ្ញាធរខេត្ត ជួយ​កសាង​ស្ពាន​តា​នូ ដែលមាន​សភាព​ទ្រុត​ទ្រោម បាក់​ស្ទើរ​ទាំងស្រុង​ហើយ​

ស្វាយរៀង: ប្រជាពលរដ្ឋ ក៏ដូចជា​សិស្សានុសិស្ស មានការ​រអ៊ូរទាំ ដោយសា​តែ​ការលំបាក​ក្នុងការ​ធ្វើដំណើរ​ធ្ល​ង​កាត់​ស្ពាន​តា​នូ ដែលមាន​ការខូចខាត  និង​ទ្រុត​ទ្រោម​ស្ទើរ​ទាំងស្រុង ពេលធ្វើ​ដំណើរ​ម្តងៗ មានការ​លំបាក និង​ផុង​កង់ រឺ​ម៉ូតូ និង​អ្នកធ្វើដំណើរ ដោយសារតែ​ស្ពាន​បាក់​ក្តារ មាន​ប្រហោង​ធំៗ ពេល​ធ្ល​ង​កាត់​ស្ពាន​ម្តងៗ គឺ ញរ​ទទ្រើត បើ​មិន​ប្រ​យ​ត្ន័​ទេ​ផុង​ធ្លាក់ទឹក​។

​ពេលខ្លះ ក៏មាន​ប្រជាពលរដ្ឋ ឬ​សិស្សសាលា​ធ្លាក់​ស្បែកជើង សៀវភៅ ឬ​មនុស្ស​តែម្តង និង​អាច​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ​តាមផ្លូវ​ស្ពាន​នេះ​ផងដែរ​។

​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​ឃុំ​ក​ណ្ឌៀ​ង​រាយ ស្រុក​ស្វាយទាប បាន​សំណូមពរ​ដល់​អាជ្ញាធរខេត្ត មេត្តាជួយ​សាងសង់​ស្ពាន​ថ្មី​មួយ​នេះ ឡើងវិញ ព្រោះ​ពួកគាត់ កំពុង​ជួប​ការលំបាក​យ៉ាងខ្លាំង ពេលធ្វើ​ដំណើរ ឬ​ដឹក​កសិផល មកកាន់​លំនៅដ្ឋាន​នេះ ជា​បញ្ហា​ប្រឈម​របស់​ពួកគាត់ ដូច្នេះ​អាជ្ញាធរខេត្ត មាន​វិធានការ​ជាបន្ទាន់​ជួយ​ពលរដ្ឋ​បាន​ភ្លាមៗ ឆ្លើយ​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែ​ជួយ​ទុក​លំបាក​របស់​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​ទាំងអស់​ទូទាំងប្រទេស​។

​ប្រជាពលរដ្ឋ បានអោយដឹងថា ស្ពាន​ដែល​ខូច និង​ទ្រុត​ទ្រោម មាន​ឈ្មោះថា ស្ពាន​តា​នូ មាន​ទីតាំង  ស្ថិតនៅ​ភូមិ​តា​នូ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។ ស្ពាន​នេះ កសាងឡើង កាលពី​ឆ្នាំ​១៩៧៩ ឆ្នាំ​១៩៨០ ដោយ​ប្រជា​ល​រដ្ឋ​ទាំងអស់គ្នា បានធ្វើ​ការកសាង​ស្ពាន ដោយ​ធ្វើ​អំពី​ដើមត្នោត​លុះ ដល់​ឆ្នាំ​១៩៩៦ ស្ពាន​នេះ មានការ​ខូចខាត ហើយ​មាន​មូលនិធិ​រួមគ្នា មក​ធ្វើ​ការកសាង​ធ្វើ​អំពី​ឈើ រហូតមកដល់​បច្ចុប្បន្ន​នេះ មានការ​ខូចខាត​ទ្រុត​ទ្រោម​ស្ទើរ​ទាំងស្រុង  ធ្វើអោយ​ប្រជាព​រដ្ឋ ក៏ដូចជា​សិស្សានុសិស្ស​ពិបាក​ធ្ល​ង​កាត់ម​ករៀង មានការ​យឺតយ៉ាវ  ជាពិសេស​ពេល​ប្រជាពលរដ្ឋ  ដឹក​កសិផល​មក​លក់​នៅ​ទីផ្សារ​រវាង​ឆ្ងាយ ដោយ​ចំណាយ​ថវិកា​ច្រើន ខាត​ពេលវេលា​ផង​នោះ​។​

​ប្រជាពលរដ្ឋ ក៏ដូចជា​សិស្សានុសិស្ស​សំណូមពរ​ដល់​អាជ្ញាធរ គ្រប់លំដាប់​ថ្នាក់​មេត្តាជួយ​ក៍សាង​ស្ពាត​ថ្មី​បានល្អ​ផង​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ  របស់​ពួកគាត់​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​សិស្សសាលា​ងាយស្រួល​ធ្វើដំណើរ​ទៅ​សិក្សា​ផងដែរ​។  ពាក់ព័ន្ធ​ករណីនេះ​លោក សំ ថា អភិបាលស្រុក​ស្វាយទាប​បាន​មានប្រសាសន៍ថា  កន្លងមក  លោក​បាន​ចុះ​ពិនិត្យ​ដល់ទី​កន្លែង​ដែរ​ប៉ុន្តែ​ស្រុក​គ្មាន​លទ្ធិភាព​ក៍សាង​ស្ពាន​ថ្មី​នេះ​ទេ  ដោយ​លោក​បាន​រាយការណ៍​ដល់​ថ្នាក់​ខេត្ត​ដែរ​ប៉ុន្តែ​ខាង​ខេត្ត​មិនទាន់​ឆ្លើយតប​នៅឡើយ  ជាហេតុ​ធ្វើ​ប្រជា​ល​រដ្ឋ​ក៏ដូចជា​សិស្សានុសិស្ស​ជួប​ការលំបាក​យ៉ាងខ្លាំង  ហើយ​ធ្លាប់បាន​សំណូមពរ​ជាច្រើនលើក​ច្រើនសារ​រហូត សំណូមពរ​តាម​វេទិការ​សា​ធារ​ណះ​ជា​ញឹកញាប់​រហូតដល់​ពេលនេះ​គ្មាន មន្ត្រី​ជំនាញ​ឬ​លោក​អ្នកធំ​ណា​ចុះ​មើល​ម្ដងណា​ឡើយ​៕​

ប្រជាពលរដ្ឋ សិក្សា​នុ​សិស្ស​សំណូមពរ​ដល់​អាជ្ញាធរខេត្ត ជួយ​កសាង​ស្ពាន​តា​នូ ដែលមាន​សភាព​ទ្រុត​ទ្រោម បាក់​ស្ទើរ​ទាំងស្រុង​ហើយ​

ប្រជាពលរដ្ឋ សិក្សា​នុ​សិស្ស​សំណូមពរ​ដល់​អាជ្ញាធរខេត្ត ជួយ​កសាង​ស្ពាន​តា​នូ ដែលមាន​សភាព​ទ្រុត​ទ្រោម បាក់​ស្ទើរ​ទាំងស្រុង​ហើយ​

ប្រជាពលរដ្ឋ សិក្សា​នុ​សិស្ស​សំណូមពរ​ដល់​អាជ្ញាធរខេត្ត ជួយ​កសាង​ស្ពាន​តា​នូ ដែលមាន​សភាព​ទ្រុត​ទ្រោម បាក់​ស្ទើរ​ទាំងស្រុង​ហើយ​