បង្ហាញមុខ​ជនសង្ស័យ​ចំនួន​៩​នាក់ ដែល​ពាក់ព័ន្ធ​ករណី​គំរាម​ទារប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​

បាត់ដំបង: ​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង បង្ហាញមុខជនសង្ស័យ​ចំនួន​៩​នាក់ ដែល​ពាក់ព័ន្ធ​ករណី​គំរាម​​ទារប្រាក់​ជាង​១​ម៉ឺន​ដុល្លារ ក្នុង​រយះពេល​ជិត​១​ឆ្នាំ​ពី​ជនរងគ្រោះ​។​

 លោក ឩ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វ​ណ្ណី ស្នងការ​ង​និង​ជា ប្រធានការិយាល័យ​ព្រហ្ម​កំរិតធ្ងន់នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង មានប្រសាសន៍ នៅ​ព្រឹក​ថ្ងៃទី​៤ខែវិច្ឆិកា ឆ្នាំ​២០១៥​ថា សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៩​នាក់ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​ក្រោយពី​ទទួលបាន​​ពាក្យបណ្តឹង ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​។

​កាលពី​ថ្ងៃទី​២ ខែ វិច្ឆិកា​ឆ្នាំ ២០១៥ លោក​រស់ ឆៃលី អាយុ​៥៣​ឆ្នាំ​ត្រូវជា​ឳ​ពុកជនរងគ្រោះ ឈ្មោះ លី ឆៃ​តាក់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ជា​សិស្ស​រៀន​នៅ វិទ្យាល័យអន្លង់​វិល បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កម្រិតធ្ងន់ដោយបាន​ប្តឹង ពី​ករណី​ជនសង្ស័យ​គំរាម​ទារប្រាក់​ពី​កូន​របស់ខ្លួន​ ឈ្មោះ លី ឆៃ​តាក់​។​

 លោក ឩ​ត្ត​ម សេនីយ៍​ត្រី ជេ​ត វ​ណ្ណី​បញ្ជាក់ថា កាលពី​ថ្ងៃទី​២ ខែ វិច្ឆិកា​ឆ្នាំ​២០១៥ឈ្មោះ ហម ស្ថាបនា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​បាន​ទូរស័ព្ទ​គំរាម​យក​​ប្រាក់​ចំនួន​២០០០​ដុល្លារ ពី​ឈ្មោះ លី ឆៃ​តាក់ ប៉ុន្តែ​ឈ្មោះ លី ឆៃ​តាក់ ដែល ជា​ជនរងគ្រោះ​បានអោយ​ប្រាក់​ចំនួន១០០០​ដុល្លារ​សិន​។

​លោក ឩ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វ​ណ្ណី​បន្តថា ដោយ​ទទួលបញ្ជា​ផ្ទាល់​ពី​លោក​ឩ​ត្ត​មសេនីយ៍​ត្រី ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង កម្លាំង​ការិយាល័យ ព្រហ្ម​ទ​ណ្ទកម្រិតធ្ងន់​បានដាក់​កម្លាំង​ចុះ​ចាប់ខ្លួន​ជនសង្ស័យ ឈ្មោះ ហម ស្ថាបនា និងប្រមូលបាន​បក្ស ពួក​មួយចំនួនទៀត​។​

​ជនសង្ស័យ​ទាំង​៩​នាក់ មាន​១ ឈ្មោះ មេន ស៊ី​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។ ២ ឈ្មោះស៊ុត លី​ឆាយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។ ៣​ឈ្មោះ វ៉ុ​ន ប៊ុន​រ៉ុង ភេទ​ប្រុស​អាយុ​១៧ឆ្នាំ ។​៤​ឈ្មោះ សត សុកន ភេទ ប្រុស​អាយុ​១៧​ឆ្នាំ​។ ៥ ឈ្មោះ លី មករា​ភេទ​ប្រុសអាយុ ១៧​ឆ្នាំ ។​៦​ឈ្មោះ ហែម ស៊ីណា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​។ ៧​ឈ្មោះ ភី​នឆាយ​នុ​ន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​។​៨ ឈ្មោះ រុន សួស្តី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​។​និង​ទី៩ ឈ្មោះ ហម ស្ថាបនា អាយុ​១៧​ឆ្នាំ​។ ជនសង្ស័យ​ទាំង​៩​នាក់ គឺជា សិស្ស​រៀន​នៅវិទ្យាល័យ​អន្លង់​វិល​ជាមួយ​ជនរងគ្រោះ ឈ្មោះ លី ឆៃ​តាក់​៕​

បង្ហាញមុខ​ជនសង្ស័យ​ចំនួន​៩​នាក់ ដែល​ពាក់ព័ន្ធ​ករណី​គំរាម​ទារប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​

បង្ហាញមុខ​ជនសង្ស័យ​ចំនួន​៩​នាក់ ដែល​ពាក់ព័ន្ធ​ករណី​គំរាម​ទារប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​
បង្ហាញមុខ​ជនសង្ស័យ​ចំនួន​៩​នាក់ ដែល​ពាក់ព័ន្ធ​ករណី​គំរាម​ទារប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​