ចុងឆ្នាំ​២០១៥ រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី នឹង​សម្ពោធ​ការិយាល័យ​ពាណិជ្ជកម្ម​ហុង​គ្រី នៅ​រាជធានី​ភ្នំពេញ ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ហុង​គ្រី និង​កម្ពុជា​

: ​ក្នុង​ជំ​នួ​សំដែង​ការគួរសម​និង​ពិភាក្សា​ការងារ ជាមួយនឹង​សម្តេច​តេ​ជោ លោក ឡូ​ស្លូ​កូ​វែ​រ (Laszlo KOVER) ប្រធានរដ្ឋសភា​នៃ​ប្រទេស​ហុង​គ្រី បាន​អះអាង​ពី​ទិសដៅ​ជំរុញ​កិច្ច​សហ​ប្រតិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច រវាង​ប្រទេស​ទាំងពីរ ជាពិសេស​នៅ​ចុងឆ្នាំ​២០១៥​នេះ នឹងមាន​ដំណើរ​ទស្សន​កិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី នៅ​កម្ពុជា ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​ចុះ​នូវ​កិច្ចព្រមព្រៀង​នានា​ពាក់ព័ន្ធ​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ ជាដើម ព្រមទាំង​សម្ពោធ​បើក​ការិយាល័យ​ពាណិជ្ជកម្ម​ហុង​គ្រី ជា​ផ្លូវការ នៅ​រាជធានី​ភ្នំពេញ ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ហុង​គ្រី និង​កម្ពុជា​។​

​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានអនុញ្ញាត​ឲ្យ​លោក ឡូ​ស្លូ​កូ​វែ​រ (Laszlo KOVER) ប្រធានរដ្ឋសភា​នៃ​ប្រទេស​ហុង​គ្រី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​។

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេចនាយក​រដ្ឋមន្ត្រី បានបញ្ជាក់​ប្រាក់​អ្នកសារព័ត៌មាន ក្រោយ​ជំនួប​ថា លោក​ប្រធានរដ្ឋសភា​នៃ​ប្រទេស​ហុង​គ្រី​ធ្វើដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស កម្ពុជា​ជា​លើក​ទី​១​។ តាមរយៈ​នេះ​លោក​បាន​សំដែង​នូវ​ការអប់អរសាទរ​ចំពោះ​ការរីកចម្រើន​នៅ​កម្ពុជា​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​លើក​នេះ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​សកម្ម​ថែមទៀត​ដោយ​ឈរលើ​មូលដ្ឋាន​ទំនាក់ទំនង​រវាង​ដែលមាន​ស្រាប់​។​

​លោក ឡូ​ស្លូ កូ​វែ​រ បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា ហុង​គ្រី​ក៏មាន​ទិសដៅ​ជំរុញ​កិច្ច​សហ​ប្រតិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។​

​បើតាម លោក​ប្រធានសភា​ហុង​គ្រី នៅ​ចុង​ឆ្នាំនេះ នឹងមាន​ដំណើរ​ទស្សន​កិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី នៅ​កម្ពុជា​ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​ចុះ​នូវ​កិច្ចព្រមព្រៀង​នានា​ពាក់ព័ន្ធ​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ ជាដើម ព្រមទាំង​សម្ពោធ​បើក​ការិយាល័យ​ពាណិជ្ជកម្ម​ហុង​គ្រី​ជា​ផ្លូវការ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ហុង​គ្រី និង​កម្ពុជា​។​

​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ការជួយ​របស់​ហុង​គ្រី មក​កម្ពុជា​កន្លងមក ក្នុងនោះ រួមទាំង​ការបណ្តុះបណ្តាល​ផ្នែក​ធនធានមនុស្ស​ផងដែរ​។ បន្ថែម​លើស​សម្តេច​ក៏បាន​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​ការជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​សកម្ម ថែមទៀត​ដែលជា​គោលបំណង​រួម​។ សម្តេចនាយក​រដ្ឋមន្ត្រី​បានស្នើ​ឲ្យ​ប្រទេស​ទាំងពីរ កម្ពុជា ហុង​គ្រី ពិនិត្យ​បន្ថែម​ទៅលើ​កិច្ច​សហប្រតិបត្តិ​រវាង​នីតិប្បញ្ញត្តិ និង​ផ្នែក​ផ្សេងៗ​ទៀត ពិសេស​រវាង​ប្រជាជន​និង​ប្រជាជន​ផងដែរ ទៅលើ​កិច្ចសហប្រតិបត្តិការ លើ​ផ្នែក​ដទៃ​ផ្សេងទៀត​ដែល​អាចធ្វើ​ទៅបាន​៕