គ្រូ​​ Barca ​ថា​ចង់​បញ្ចប់​​វគ្គ​​សន្សំ​ពិន្ទុ​តាម​ពូល​ ដោយ​​​​ឈរ​លេខ​១​ មុន​ប៉ះ​ BATE ​យប់​នេះ!

Luis Enrique ​អ្នកចាត់ការ​ក្រុម Barcelona ដែល​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​ UEFA Champions League បាន​លើក​ឡើង​ថា ​គោល​ដៅ​ក្រុម​របស់​លោក​ គឺ​ចង់​ឡើង​ទៅ​វគ្គ​បន្ត និង​ចង់​បញ្ចប់​ទៅ​ដោយ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​ពូល​ E មុន​ប៉ះ​ BATE Borisov ​​នៅ​​កីឡដ្ឋាន Camp Nou ​វេលា​ម៉ោង​០២:៤៥​​នាទី​យប់​នេះ។

គ្រូ​​ Barca ​ថា​ចង់​បញ្ចប់​​វគ្គ​​សន្សំ​ពិន្ទុ​តាម​ពូល​ ដោយ​​​​ឈរ​លេខ​១​ មុន​ប៉ះ​ BATE ​យប់​នេះ!

អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ ​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​ម្សិល​មិញ​​ថា៖ “គោល​ដៅ​របស់​យើង គឺ​ចង់​ឆ្លង​ទៅ​វគ្គ​បន្ទាប់ និង​ធ្វើ​យ៉ាង​ណា​ឲ្យ​បញ្ចប់​វគ្គ​​សន្សំ​ពិន្ទុ​តាម​ពូល​នេះ ដោយ​ឈរ​កំពូល​តារាង។ វគ្គ​តាម​ពូល គឺជា​ការ​ប្រកួត​ប្រជែង​មួយ ហើយ​អ្វីៗ​ក៏​អាច​កើត​ឡើង​បាន​ដែរ។ ប៉ុន្តែ​ក្នុង​នាម​យើង​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក យើង​ត្រូវ​តែ​ឈរ​នៅ​លេខ​១ ដើម្បី​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា យើង​បាន​ត្រៀម​ខ្លួន​រួច​រាល់”។

​កាល​ប៉ះ​គ្នា​ជើង​ទី​១ នៅ​ប្រទេស​​បេឡារូស​ Barca បាន​យក​ឈ្នះ​ BATE​ ២-០ រួច​ម្ដង​ហើយ ​ហើយ​សម្រាប់​យប់​នេះ ក្រុម​អ្នក​មាន​បុណ្យ​អវត្តមាន​កីឡាករ​សំខាន់ៗ​តែ​៣​នាក់​ប៉ុណ្ណោះ ក្នុង​នោះ​មាន​ Lionel Messi របួស​ជង្គង់, Douglas របួស​ជើង និង​ Rafinha ​របួស​ជង្គង់។

​ចំពោះ​បញ្ហា​របួស​ Messi អ្នកចាត់ការ​វ័យ​៤៥​ឆ្នាំ ​បាន​បញ្ជាក់​ថា៖ “ការ​ព្យាបាល​របស់​ Messi គឺ​រលូន​ទៅ​តាម​គម្រោង​ការ​ល្អ​ណាស់ ហើយ​ក៏​គ្មាន​បញ្ហា​អ្វី​ចោទ​ដែរ។ យ៉ាង​ណា ខ្ញុំ​មិន​បារម្ភ​ពី​បញ្ហា​​កីឡាករ​របួស មុន​ពេល​បុណ្យ​​ Christmas ទេ”៕

​កីឡាករ​ Barca ហ្វឹកហាត់​យ៉ាង​រីករាយ៖

គ្រូ​​ Barca ​ថា​ចង់​បញ្ចប់​​វគ្គ​​សន្សំ​ពិន្ទុ​តាម​ពូល​ ដោយ​​​​ឈរ​លេខ​១​ មុន​ប៉ះ​ BATE ​យប់​នេះ!

គ្រូ​​ Barca ​ថា​ចង់​បញ្ចប់​​វគ្គ​​សន្សំ​ពិន្ទុ​តាម​ពូល​ ដោយ​​​​ឈរ​លេខ​១​ មុន​ប៉ះ​ BATE ​យប់​នេះ!

គ្រូ​​ Barca ​ថា​ចង់​បញ្ចប់​​វគ្គ​​សន្សំ​ពិន្ទុ​តាម​ពូល​ ដោយ​​​​ឈរ​លេខ​១​ មុន​ប៉ះ​ BATE ​យប់​នេះ!

គ្រូ​​ Barca ​ថា​ចង់​បញ្ចប់​​វគ្គ​​សន្សំ​ពិន្ទុ​តាម​ពូល​ ដោយ​​​​ឈរ​លេខ​១​ មុន​ប៉ះ​ BATE ​យប់​នេះ!

គ្រូ​​ Barca ​ថា​ចង់​បញ្ចប់​​វគ្គ​​សន្សំ​ពិន្ទុ​តាម​ពូល​ ដោយ​​​​ឈរ​លេខ​១​ មុន​ប៉ះ​ BATE ​យប់​នេះ!

គ្រូ​​ Barca ​ថា​ចង់​បញ្ចប់​​វគ្គ​​សន្សំ​ពិន្ទុ​តាម​ពូល​ ដោយ​​​​ឈរ​លេខ​១​ មុន​ប៉ះ​ BATE ​យប់​នេះ!

គ្រូ​​ Barca ​ថា​ចង់​បញ្ចប់​​វគ្គ​​សន្សំ​ពិន្ទុ​តាម​ពូល​ ដោយ​​​​ឈរ​លេខ​១​ មុន​ប៉ះ​ BATE ​យប់​នេះ!

ចុះ​​ប្រិយ​ទាយ​ថា Barca យក​ឈ្នះ​ BATE បាន​ទេ​យប់​នេះ?

-ចុចអាន៖ Arsenal របួស​កីឡាករ​៩នាក់ តើ Bayern អាច​សងសឹង​បានអត់យប់នេះ?

​ប្រែ​សម្រួល៖ វិន ​ជីវ័ន្ត
​ប្រភព៖ uefa | fcbarcelona