កង​ម៉ា​រី​ន​កូរ៉េ​ខាងត្បូង​នឹង​ធ្វើ​សមយុទ្ធ​ស​ប្តា​ហ៍​ខាង​មុខការ​ពារ​កោះ​DOKDO

យោង​តាម YONHAP ថា មន្ត្រី​យោធា​កង​ម៉ា​រី​ន​កូរ៉េ​ខាងត្បូង​មួយ​រូប​អះអាង​កាលពី​ថ្ងៃ​ទី​៤ វិច្ឆិកា ថា កង​ម៉ា​រី​ន​ជាតិ និង​កង​ឆ្មាំ​ឆ្នេរសមុទ្រ​នឹង​ធ្វើ​រួម​គ្នា​នូវ​សមយុទ្ធ​យោធា​ដោយ​ទៀងទាត់​មួយ​ដែល​មាន​ទិស​ដៅ​ការពារ​បណ្តា​កោះ​នៃ​ប្រជុំ​កោះ DOKDO ស្ថិត​នៅ​ចុង​ខាងកើត​កូរ៉េ​ខាងត្បូង ។

មន្ត្រី​រូប​នេះ​ដែល​មិន​បញ្ចេញ​ឈ្មោះ​ថ្លែង​ថា នា​ស​ប្តា​ហ៍​ខាង​មុខ​នេះ យើង​នឹង​ធ្វើ​សមយុទ្ធ​ការពារ​មួយ​ក្នុង​ដែនទឹក​ជុំវិញ​ប្រជុំ​កោះ DOKDO តែ​កាលបរិច្ឆេទ​អាច​ផ្លាស់​ប្តូរ យោង​ទៅ​តាម​លក្ខខណ្ឌ​ឧតុនិយម ។

ចាប់តាំងពី​ឆ្នាំ​១៩៨៦​មក សមយុទ្ធ​ការពារ​ប្រជុំ​កោះ DOKDO ដែល​មាន​ជម្លោះ​ជាមួយ​ជប៉ុន​រៀបចំ​ធ្វើ​២​លើក​ក្នុង​១​ឆ្នាំ ដោយ​កង​ម៉ា​រី​ន​ជាតិ​កូរ៉េ​ខាងត្បូង ព្រមទាំង​កង​ឆ្មាំ​ឆ្នេរសមុទ្រ ។ សមយុទ្ធ​ចូលរួម​ដោយ​នាវាចម្បាំង​យ៉ាងតិច​១០​គ្រឿង ព្រមទាំង​បណ្តា​យន្តហោះ​ដូច​ជា​យន្តហោះ​ល្បាត​សមុទ្រ P-3 និង​ឧទ្ធម្ភាគចក្រ LYNX ៕