ធ្លាក់​យន្តហោះ​រុ​ស្ស៊ី​ផ្កាយ​រណប​យោធា​អា​មេ​រិ​ក​ចាប់​ឃើញ​ពន្លឺ​ក្តៅ​អាថ៌​កំបាំង​មួយ

៤​ថ្ងៃក្រោយ​ការ​ធ្លាក់​យន្តហោះ AIRBUS A321 របស់​រុ​ស្ស៊ី​នៅ​តំបន់​ស៊ី​ណៃ​អីុ​អេ​ហ្ស៊ី​ប ពួក​អ្នកស៊ើប​អង្កេត​បន្ត​ស្រាវជ្រាវ​លើ​គ្រប់​របស់របរ និង​បំណែក​នីមួយ​ៗ​នៃ​យន្តហោះ។ ក៏​ប៉ុន្តែ​គឺ​សហរដ្ឋ​អា​​មេ​រិ​ក​ដែល​សម្រេច​បាន​ព័ត៌មាន​សំខាន់​មួយ​កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា ។

ពេល​កើត​មាន​គ្រោះ​មហន្តរាយ​នេះ ផ្កាយ​រណប​យោធា​អា​មេ​រិ​កមួយ​ចាប់​បាន​យ៉ាង​ច្បាស់​នូវ​ពន្លឺ​ក្តៅ​ដ៏​អាថ៌​កំបាំង​មួយ​នៅ​ចំ​យន្តហោះ ។ ពន្លឺ​នោះ​អាច​ជា​ការ​ផ្ទុះ​មួយ​ត្រង់​ផ្នែក​មួយ​នៃ​យន្តហោះ​នេះ ។ សម្រាប់​ពេល​នេះ​គេ​ពុំ​ទាន់​អាច​និយាយ​តើ​ការ​ផ្ទុះ​ជាយថាហេតុ​មួយ​បណ្តាល​មក​ពី​ការ​ខូច​ខាង​បច្ចេកទេស ឬ​វត្តមាន​នៃ​គ្រាប់បែក​១​គ្រាប់​ផ្ទុះ​ក្នុង​យន្តហោះ​ឡើយ ។

រឿង​ច្បាស់​ប្រាកដ​នោះ បណ្តា​អ្នក​ជំនាញការ​និយាយ​ថា យន្តហោះ​នេះ​ពុំ​មែន​ត្រូវ​គ្រាប់​មី​ស៊ី​ល​មួយ​ឡើយ ។ ចំណែក​ប្រភព​មួយ​របស់​អេ​ហ្ស៊ី​ប​ដែល​ជិតដិត​នឹង​ការ​តាមដាន​ប្រអប់​ខ្មៅ​និយាយ​ថា មុន​គ្រោះ​មហន្តរាយ​នេះ​បន្តិច​ប្រអប់​ខ្មៅ​ថត​ជាប់​សំឡេង​នានា​ខុស​ពី​ធម្មតា ។ ចំណែក​៤​នាទី​មុន​យន្តហោះ​បាត់ដាន អ្វី​ៗ​ហាក់ដូចជា​ធម្មតា ចំពោះ​ការ​ពិភាក្សា​គ្នា​រវាង​អ្នក​បើក​យន្តហោះ និង​ប៉ម​ត្រួតពិនិត្យ ៕