ជប៉ុន ជំរុញ ឲ្យអាស៊ាន-ចិន ឲ្យរក្សាសន្ដិភាព នៅសមុទ្រចិនខាងត្បូង

កូឡាឡាំពួរ៖ រដ្ឋមន្រ្តីការពារជាតិ ជប៉ុនលោក ជេន ណាកាតានី បានជំរុញឲ្យ សមាជិកអាស៊ាន និងដៃគូ របស់ ពួកគេទាំងអស់ ក្នុងនោះរួមទាំង ប្រទេសចិនផងដែរ ឲ្យធ្វើការងាររួមគ្នាដើម្បី រក្សាសន្ដិភាពនៅតំបន់ សមុទ្រចិន ខាងត្បូង ស្របពេលដែលភាព តានតឹងកំពុង កើនឡើង ដោយសកម្មភាពទាមទារ យកទឹកដីរបស់ចិន។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះដោយលើក ឡើងពីការ កត់សម្គាល់ របស់លោក ណាកាតានី នៅក្នុងកិច្ចប្រជុំជាមួយមន្រ្តីការពារជាតិទាំង ១៨រូប ផ្សេងទៀតនៅ ជាយក្រុងកូឡាឡាំពួរ បន្ដទៀតថា លោកមិនបានលើកឡើងចំឈ្មោះ ថាជាប្រទេសចិននោះទេ ប៉ុន្ដែនេះត្រូវ បានជំរុញឲ្យមាន កិច្ចសហការគ្នាក្នុងចំណោម ប្រទេស ដែលពាក់ព័ន្ធនឹងជម្លោះនេះ ដើម្បធានាថានឹងមិនមានការរារាំង នៅក្នុង តំបន់នោះ។
លោកបានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពរបស់កងនាវាជើងទឹករបស់អាមេរិកនា ពេល ថ្មីៗនេះ នូវអ្វីដែលប្រទេសចិនចេញមុខអះអាងថាជាបូរណភាពរបស់ខ្លួន។ ដោយលោកកត់សម្គាល់ ទៀតថា សេរីភាព និងសុវត្ថិភាព នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ជាការចាប់អារម្មណ៍របស់ពិភពលោក ហើយ “គ្មាន ប្រទេសណាមួយអាចឈរ នៅពីក្រៅបញ្ហានេះបានទេ”។

កាល ពីខែមុន សហរដ្ឋអាមេរិកបានបញ្ជូននាវាពិឃាតមួយគ្រឿង ចូលទៅក្បែរតំបន់សមុទ្រ ចិនខាងត្បូង សម្ងាយ ១២ម៉ាយ ពីកោះសិប្បនិម្មិតក្រោមការសាងសង់របស់ចិន ស្ថិតនៅ ប្រជុំកោះមានជម្លោះ Spratly ដោយជំរុញឲ្យ រដ្ឋាភិបាលក្រុងប៉េកាំង ដែលធ្វើឲ្យចិនបានចេញ “ការប្រឆាំងយ៉ាងម៉ឺងម៉ាត់” ថានោះជាការគំរាមកំហែងដល់ អធិបតេយ្យភាពរបស់ខ្លួន៕

ជប៉ុន ជំរុញ ឲ្យអាស៊ាន-ចិន ឲ្យរក្សាសន្ដិភាព នៅសមុទ្រចិនខាងត្បូង