Apple ចេញផ្សាយកំណែសាកល្បងទី 2 នៃជំនាន់ iOS 9.2

Apple ចេញផ្សាយកំណែសាកល្បងទី 2 នៃជំនាន់ iOS 9.2

កាលពីយប់មុិញនេះក្រុមហ៊ុន Apple បានធ្វើការចេញផ្សាយនូវកំណែ iOS 9.2 Beta 2 ជំនាន់សាកល្បង បន្ថែមថ្មីមួយទៀត ជាសាធារណៈហើយ។ ក្នុងនោះដែរ Apple បានធ្វើការកែចន្លោះប្រហោងមួយចំនួន ដែលទាក់ទងទៅនឹងការតភ្ជាប់សំរាប់ Apple Watch និងម្យ៉ាងទៀតគឺបញ្ហា Error iCloud Keychain. អ្វីដែលថ្មីបំផុតនោះ សំរាប់ពេលនេះគឺត្រង់ផ្ទាំង Multitasking នៅលើ iOS 9.2 គឺបានបន្ថែមនូវឈ្មោះកម្មវិធីមកពីក្រោយ នៃរូប iCon របស់កម្មវិធីណាមួយដែលយើងបានបើក ដោយខុសពី iOS ចាស់ដែលពុំមាននោះឡើយ។ សរុបសេចក្តីមកវិញ មិនលើសពី 1 ខែទៀតនោះឡើយ យើងទាំងអស់គ្នានឹងអាចមានសិទ្ធប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ iOS 9.2 កំណែផ្លូវការ បានយ៉ាងពេញលេញតែម្តង។ ចុះដំណឹង Jailbreak iOS 9.1? (សូមរង់ចាំតាមដានជាបន្តជាមួយយើងខ្ញុំនៅក្នុងអត្ថបទក្រោយ) :)

---------------------------------------
ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Apple ចេញផ្សាយកំណែសាកល្បងទី 2 នៃជំនាន់ iOS 9.2
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Apple ចេញផ្សាយកំណែសាកល្បងទី 2 នៃជំនាន់ iOS 9.2

ចុះថ្ងៃទី 04 ខែវិច្ឆិកា ឆ្នាំ 2015 ម៉ោង 04:35 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

Apple ចេញផ្សាយកំណែសាកល្បងទី 2 នៃជំនាន់ iOS 9.2
Apple ចេញផ្សាយកំណែសាកល្បងទី 2 នៃជំនាន់ iOS 9.2