អំពើហិង្សាក្នុងគ្រួសារ ប្តីកាន់កាំបិត ប្រពន្ធកាន់ដំបង បានដេញវាយគ្នា ប្ដី រអិលជើងដួលជុង កាំបិតនៅនិង ដៃមុតចំឆ្អឹងជំនីរ

ប៉ៃលិន ៖ បុរសម្នាក់ផឹកស្រាស្រវឹង សង្ស័យប្រច័ណ្ឌប្រពន្ធ រឿងដើរលេងផ្ទះអ្នកជិតខាង ហើយក៏ ជម្លោះពាក្យសំដីដាក់ គ្នាម្នាក់បន្តិចៗ ប្តីកាន់កាំបិតចុងស្រួច ឯប្រពន្ធកាន់ដំបង រួចមកក៍បានដេញវាយ គ្នាបណ្ដាលឲ្យប្តីដួល ជុងនឹងកាំបិតចុង ស្រួចរងរបួស ចំឆ្អឹងជំនីរខាងឆ្វេង ត្រូវបងប្អូនដឹកចូលមន្ទីរពេទ្យ បង្អែកខេត្តប៉ៃលិន។

ហេតុការណ៍អំពើហិង្សានេះ នៅវេលាម៉ោង៧ និង៥០នាទីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅ ចំណុច ក្នុងផ្ទះរបស់ជនរង គ្រោះភូមិអូរតាប្រាំង សង្កាត់ប៉ៃលិន   ក្រុងប៉ៃលិន   ខេត្តប៉ៃលិន។

តាមប្រភពបានឲ្យដឹងថា ពីរនាក់ប្ដី ប្រពន្ធខាងលើនេះ បានបង្កជម្លោះសំដីក្នុងភ្លើងប្រច័ណ្ឌនោះ គេស្គាល់ឈ្មោះឈឿង  ឈាន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករលីផ្លែល្ពៅ ឡើងឡានដឹក ចូលប្រទេសថៃ រងរបួសមុតផ្លែកាំបិត ចំឆ្អឹងជំនីរខាងឆ្វេង រីឯស្ត្រី ត្រូវជាប្រពន្ធចុង ដែលបានដេញវាយប្ដី ដួលឲ្យជុងកាំបិតមុតឈ្មោះវ៉ៃ  សុភាព អាយុ២២ឆ្នាំ ជាកសិករ  អ្នកទាំងពីរជាប្ដីប្រពន្ធ ។ បើតាមស្ត្រី ម្នាក់ត្រូវជាម្ដាយ នាងខាងលើបានឲ្យដឹងថា កាលពីឆ្នាំ២០១៤ រហូតដល់ឆ្មាំ២០១៥នេះ កូនស្រីរបស់ គាត់បានទៅធ្វើការងារ នៅប្រទេសថៃ តាមព្រំដែនក៏បានស្គាល់ បុរសរងគ្រោះ ដែលពោះម៉ាយកូនពីរ នាក់ រួចមកក៏យកគ្នាជាប្ដីប្រពន្ធ តែមិនបានរៀបការទេ ប៉ុន្តែបានរៀបបើតាមអ្នកភូមិនិងអ្នកជិតខាង បានរៀរាបប្រាប់ថា មុនពេលដែលកើតហេតុ គេបានឃើញបុរសម្នាក់ជាប្ដីផឹកស្រា ស្រវឹងដើរចូលផ្ទះ ក៏មិនឃើញប្រពន្ធនៅផ្ទះក៍ស្រែកហៅប្រពន្ធ ។

លុះមួយសន្ទុះក្រោយមក ស្រាប់តែ ឃើញប្រពន្ធបានដើរចេញពីផ្ទះអ្នកជិតខាង ក៏ឡូឡាជេរ  បន្ទាប់មក ប្ដីទាញយកកាំបិត មុខស្រួច រីឯប្រពន្ធរត់ទៅយកដំបងយកមកវាយប្រតប់គ្នា ស្រាប់តែបុរសជាប្ដីបាន រអិលជើង ដួលទាំងកាំបិតនៅនិងដៃ បណ្ដាលឲ្យដួលជុងមុតចំឆ្អឹងជំនីរផ្នែកខាងឆ្វេង រងរបួសតែម្តង។

ក្រោយពីកើតហេតុ គេឃើញមានបងប្អូន និងអ្នកភូមិបាននាំគ្នាដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីជួយ សង្រ្គោះឲ្យផុតពីសេចក្តីស្លាប់ ៕