នាយឧត្តម សេនីយ៍ សេង ផល្លី ប្រជុំបូកសរុប លទ្ធផលការងារ ប្រចាំខែ របស់បណ្ឌិត្យសភា នគរបាលកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០១៥នេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំខែតុលា និងលើកទិសដៅការងារសម្រាប់ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោម អធិបតីភាព លោកនាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។ ពិធីនេះ ក៏មានការចូលរូមពីថ្នាក់ដឹកនាំ បណ្ឌិត្យសភានគរបាលកម្ពុជា គ្រូនគរបាលជាតិ និងមន្រ្តីពាក់ព័ន្ធមួយចំនួន។

ជាដំបូងលោកឧត្តមសេនីយ៍ទោ ហាក់ គឹមរ៉ុង ប្រធានមន្ទីរចាត់ការនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចំាខែ តុលា និងទិសដៅបន្តសម្រាប់ខែវិច្ឆិកា ហើយបន្ទាប់ពីនោះ នាយឧត្តមសេនីយ៍ សេង ផល្លី បានឡើងធ្វើការវាយតម្លៃដូចសព្វដង។

លោកនាយឧត្តមសេនីយ៍ សេង ផល្លី បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និង មន្រ្តីក្រោមឱវាទ ដែលបានខិតខំបំពេញការងារ តាមជំនាញដោយការទទួលខុសត្រូវខ្ពស់ និងសម្រេច បាននូវភារៈកិច្ចដែលថ្នាក់លើបានប្រគល់ជូន ក្នុងខែតុលា កន្លងមកនេះ។

ក្នុងឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍ បានលើកឡើងនូវ ចំណុចអសកម្មមួយចំនួនដូចជា ការមិនមកបំពេញការងារ និងការមិនយកចិត្តទុកដាក់ ចំពោះការងារ របស់មន្រ្តីមួយចំនួនផងដែរ។ បន្ថែមពីនោះ លោកនាយឧត្តមសេនីយ៍ សេង ផល្លី បានអនុញ្ញាតឱ្យ អនុប្រធាន និងលោកប្រធាន អង្គភាព ចំណុះបណ្ឌិត្យសភានគរបាលកម្ពុជាមួយចំនួន ចូលរួមជាមតិយោបល់ និងរាយការណ៍លើ ការងារដូចជា ការគ្រប់គ្រងវគ្គ កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវាយតំលៃការសិក្សា និងការបង្ហាត់ បង្រៀនរបស់គ្រូនគរបាលជាតិ ៕