សម្តេចតេជោ ស្នើឲ្យប្រធានសភា ហុងគ្រី ជំរុញភ្ញៀវទេសចរ មកទស្សនាកម្ពុជា

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានស្នើឲ្យ លោក László Kövér ប្រធានរដ្ឋសភា នៃសាធារណរដ្ឋហុងគ្រី (Hungary) ជួយជំរុញឲ្យភ្ញៀវទេសចរខ្លួនមក ទស្សនាកំសាន្តកម្ពុជា ឲ្យកាន់តែច្រើនឡើងបន្ថែមទៀត ។

ការស្នើនេះ បានធ្វើឡើង នៅព្រឹកថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ដែលសម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាល ការងារជាមួយ លោក László Kövér ។ នេះបើយោងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់សម្តេច។

សម្តេចតេជោ គាំទ្រ និងស្នើដល់ប្រទេសហុងគ្រី ពង្រីកសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម រវាងប្រទេសទាំង ពីរ ឲ្យមានទំហំធំទ្វេឡើង ទន្ទឹមនឹងនោះ គឺជួយជំរុញទេសចរ ពីហុងគ្រី មកកម្ពុជាផងដែរ ។

លោកប្រធានរដ្ឋសភា ហុង គ្រី បានកោតសរសើរ ពីការអភិវឌ្ឍ រីកលូតលាស់យ៉ាងឆាប់រហ័សរបស់កម្ពុជា។ ដំណើរទស្សនកិច្ចនេះ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព រវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំល្អ ជាពិសេស លើ ស្ថាប័ននីតិបញ្ញត្តិ ទាំងរវាងសមាជិក សមាជិកា រួមទាំងគណៈកម្មការ និងគណៈកម្មការពីលើដល់ក្រោម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ប្រទេស ហុងគ្រី ដែលបានជួយកម្ពុជា តាំង ពីទស្សវត្សរ៍ទី ៨០ យ៉ាងច្រើនលើការបណ្តុះបណ្តាលធនធានមនុស្ស រួមទាំងការបង្កើត មជ្ឈមណ្ឌលកុមារកំព្រា កម្ពុជាហុងគ្រីជាដើម ៕

សម្តេចតេជោ ស្នើឲ្យប្រធានសភា ហុងគ្រី ជំរុញភ្ញៀវទេសចរ មកទស្សនាកម្ពុជា

សម្តេចតេជោ ស្នើឲ្យប្រធានសភា ហុងគ្រី ជំរុញភ្ញៀវទេសចរ មកទស្សនាកម្ពុជា