​ សមត្ថកិច្ច នគរបាលស្រុកស្អាង ឃាត់ខ្លួនចោរល្បី លួចមាន់ អ្នកស្រុកយ៉ាង សកម្ម២នាក់

កណ្តាល៖ សមត្ថកិច្ច នគរបាលស្រុកស្អាង បានធ្វើការឃាត់ខ្លួន ចោរលួច២នាក់ ដែលធ្វើសកម្មភាពលួចម៉ូតូ ពិសេសលួចមាន់អ្នកភូមិ ជាហូរហែរល្បី ពេញស្រុកស្អាង បន្ទាប់ពីពួកគេធ្វើការកម្មភាព លើកចុងក្រោយលួចមាន់ ពីអ្នកភូមិ ព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល នៅយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លន សុខឡេង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធាន សន្តិសុខ CSN មានទីលំនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ហើយជនល្មើសទាំងពីរនាក់រួមមាន៖ ១.ឈ្មោះ ទួត ទិប ភេទប្រុស អាយុ១៨ឆ្នាំ និង ២.ឈ្មោះ បុល វរិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ ដែលពួកគេមានទីលំនៅ
ភូមិព្រែក ស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងទៀតថា នៅថ្ងៃកើតហេតុឈ្មោះ ទួត ទិប បានលួចមាន់បាន១ក្បាល ហើយបាន ជិះម៉ូតូ ជាមួយឈ្មោះ បុល វរិទ្ធ យកទៅលក់នៅ ម្តុំភូមិព្រែករុន ឃុំព្រែកគយ តែគេមិនទិញ ក៏នាំគ្នាជិះម៉ូតូ យកមកលក់ នៅផ្ទះឈ្មោះ ហៃ ផល នៅភូមិតានូ ឃុំស្អាងភ្នំ ក៏បានជួបនិងសមត្ថកិច្ចនគរបាល ដោយមានការ
សង្ស័យ បានហៅអ្នកទាំង០២ធ្វើការសាកសួរ ឈ្មោះ ទួត ទិប បានសារភាពថាខ្លួនលួចមាន់ពីផ្ទះឈ្មោះ មោក យកមកលក់។ លើសពីនះ ឈ្មោះ ទួត ទិប បានសារភាពថានៅយប់ ថ្ងៃទី២៧.១០.២០១៥ ខ្លួនបានទៅលួចមាន់ នៅផ្ទះឈ្មោះ ខុម នៅភូមិព្រែកស្លែងបានមាន់០៣ក្បាល យកទៅលក់ឲ្យឈ្មោះ ឆក នៅភូមិតានូ ឃុំស្អាងភ្នំ បានលុយ ៦៦.០០០រៀល ។ នៅថ្ងៃទី០១.១១.២០១៥ ខ្លួនបានទៅលួចមាន់នៅផ្ទះឈ្មោះ មោក នៅភូមិព្រែកស្លែង បានមាន់០១ក្បាល យកទៅលក់ឲ្យគេនៅភូមិតានូ មិនស្គាល់ម្ចាស់ផ្ទះ បានលុយ ២៥.០០០រៀល និងថ្ងៃទី ០២.១១.២០១៥ ខ្លួនបានលួចមាន់ពីផ្ទះឈ្មោះ ស្រៀង នៅភូមិព្រែកស្លែង បានមាន់០៤ក្បាល យកទៅលក់ឲ្យឈ្មោះ ឆក នៅភូមិតានូ បានលុយ៨៤.០០០រៀល។ កន្លងមកឈ្មោះទួត ទិប ធ្លាប់បានលួចម៉ូទ័របូបទឹក០១ពីផ្ទះឈ្មោះ ខុម នៅភូមិព្រែកស្លែង យកមកលក់ឲ្យគេនៅផ្សារព្រែកតូច បានលុយ១០ដុល្លារ ។

ជនល្មើសទាំង០២ខាងលើ ត្រូវលោកព្រះរាជអាជ្ញាអនុញ្ញាតឲ្យឃាត់ខ្លួននៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥៕

​  សមត្ថកិច្ច នគរបាលស្រុកស្អាង ឃាត់ខ្លួនចោរល្បី លួចមាន់ អ្នកស្រុកយ៉ាង សកម្ម២នាក់

​  សមត្ថកិច្ច នគរបាលស្រុកស្អាង ឃាត់ខ្លួនចោរល្បី លួចមាន់ អ្នកស្រុកយ៉ាង សកម្ម២នាក់

​  សមត្ថកិច្ច នគរបាលស្រុកស្អាង ឃាត់ខ្លួនចោរល្បី លួចមាន់ អ្នកស្រុកយ៉ាង សកម្ម២នាក់