HITACHI រួមចំណែក យ៉ាងសំខាន់ ក្នុងវិស័យអប់រំ នៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុន HITACHI Home Electronics Asia (S) Pte Ltd ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈ អេឡិច ត្រូនិច ដ៏ល្បីមួយនៅលើសកលលោក នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានផ្ដល់ជា DATA PROJECTORS ដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរួមចំណែកលើកស្ទួយ វិស័យអប់រំនៅកម្ពុជា ឲ្យបានកាន់ តែប្រសើរឡើងមួយកម្រិតទៀត ។

ក្រុមហ៊ុន HITACHI Home Electronics Asia គឺជាផ្នែកទីផ្សារមួយនៃក្រុមហ៊ុន HITACHI Ltd ផ្នែកទំនិញប្រើ ប្រាស់បានផ្ដល់នូសេវាកម្មលក់ និងទីផ្សារទូលំទូលាយ ចែកចាយផលិតផលអេឡិចត្រូនិច សម្រាប់ប្រព័ន្ធផ្សព្វ ផ្សាយ នៅទូទាំងអាស៊ីប៉ាស៊ីហ្វិកខាងលិច អាស៊ីខាងត្បួង និងតំបន់មួយចំនួនក្នុងទ្វីបអាហ្វ្រិក ។

ការផ្ដល់ជូននូវ DATA PROJECTORS ចំនួន ១០គ្រឿង ពីក្រុមហ៊ុន HITACHI  គឺស្របជាមួយនឹងទស្សនៈវិស័យ របស់ក្រសួងអប់រំដើម្បីបង្ហាញ និងបង្កើនគុណភាពប្រកបដោយក្រមសីលធម៌ សម្រាប់សង្គមមួយ ដែលផ្តោតទៅ លើចំណេះដឹងយ៉ាងទូលំទូលាយ ជាមួយប្រទេសកម្ពុជា ។

ក្រុមហ៊ុន HITACHI បានរួមចំណែក ក្នុងសកម្មភាពសហគមន៍ពិភពលោក ដើម្បីធ្វើការឆ្ពោះទៅរក ការកសាង ទំនាក់ទំនងដ៏រឹងមាំ ជាមួយភាគីពាក់ព័ន្ធ និងរចនាសម្ព័ន្ធរបស់ខ្លួន។ ការផ្ដល់ជូនផ្នែកហិរញ្ញវត្ថុ និងជាអ្នកស្ម័គ្រចិត្ត គាំទ្រដល់អង្គការគ្មានប្រាក់ចំណេញ ធ្វើការឆ្ពោះទៅរកភាពល្អប្រសើរក្នុងការរស់នៅ ។ HITACHI ខិតខំបំពេញ តួនាទីជាក្រុមហ៊ុនសាជីវកម្មល្អ និងផ្ដល់ការគាំទ្រ ដល់ការរួមចំណែក របស់សហគមន៍នៅក្នុងអង្គភាពគ្រប់ជាន់ ថ្នាក់ ។

គួរបញ្ជាក់ថា DATA PROJECTORS ទាំង១០គ្រឿងនោះ ក្រសួងអប់រំ បានបែងចែកទៅតាមបណ្ដាសកលវិទ្យា ល័យរដ្ឋចំនួន ៤ រួមមាន សកលវិទ្យាល័យបាត់ដំបង ២គ្រឿង , សកលវិទ្យាល័យមានជ័យ២គ្រឿង, សកលវិទ្យា ល័យជាស៊ីមកំចាយមារ២គ្រឿង, សកលវិទ្យាល័យស្វាយរៀង២គ្រឿង និងក្រុមការងារ ស.ស.យ.ក វិស័យអប់រំ យុវជន និងកីឡាចំនួន២គ្រឿងផងដែរ ៕

HITACHI រួមចំណែក យ៉ាងសំខាន់ ក្នុងវិស័យអប់រំ នៅកម្ពុជា

HITACHI រួមចំណែក យ៉ាងសំខាន់ ក្នុងវិស័យអប់រំ នៅកម្ពុជា

HITACHI រួមចំណែក យ៉ាងសំខាន់ ក្នុងវិស័យអប់រំ នៅកម្ពុជា