​រឿងផ្អែមល្ហែម៨​យ៉ាង​​ គួរ​ធ្វើ​​ទៅ​កាន់​មនុស្ស​ជា​ទីស្រលាញ់ បញ្ជាក់​ថា​អ្នក​ស្រលាញ់​​គេ​ខ្លាំង

​រឿងផ្អែមល្ហែម៨​យ៉ាង​​ គួរ​ធ្វើ​​ទៅ​កាន់​មនុស្ស​ជា​ទីស្រលាញ់ បញ្ជាក់​ថា​អ្នក​ស្រលាញ់​​គេ​ខ្លាំង

អារម្មណ៍​​ស្នេហា កើត​ចេញ​ពី​ក្ដី​ស្រលាញ់​​ ក្ដី​អាណិត ស្មោះ​ត្រង់ យក​ចិត្ត​ទុក​ដាក់​រវាង​គ្នា ​និង​គ្នា។ ពេល​ឈឺ​ក៏​បារម្ភ ពេល​ទៅ​ណា​ក៏​ខ្វល់​ខ្វាយ នេះ​ហើយ​ជា​អារម្មណ៍​​នៃ​ក្ដី​ស្រលាញ់។ ពេល​​ខ្លះ​អ្នក​​​ចង់​ប្រាប់​ទៅ​ភាគី​ម្ខាង​ទៀត​ថា​​ស្រលាញ់​ នៅ​បារម្ភ​រៀង​​​រាល់​ថ្ងៃ តែ​តាម​រយៈ​​សកម្មភាព​មួយ​ចំនួន​ក៏​អាច​ជា​សារ​បង្ហាញ​ពី​ចិត្ត និង​រំលឹក​ពី​ក្ដី​ស្រលាញ់​អ្នក​ទៅ​ដៃ​គូ​បាន​​ដែរ៖ ​​​​​

 

 ​រឿងផ្អែមល្ហែម៨​យ៉ាង​​ គួរ​ធ្វើ​​ទៅ​កាន់​មនុស្ស​ជា​ទីស្រលាញ់ បញ្ជាក់​ថា​អ្នក​ស្រលាញ់​​គេ​ខ្លាំង
 

 
១. ផ្ញើ​សារ ឬ Chat អំពី​រឿង​​​រ៉ាវ​ល្អ​ៗ

 
សរសេរ​លើក​ឡើង​អំពី​​រឿង​រ៉ាវ​ល្អ​ៗ​ទាក់​ទង​​នឹង​ស្នេហា​ ​​ប្រៀបដូច​ភាគ​និទាន​ស្នេហា​ដ៏​ផ្អែមល្ហែម​មួយ។ ​​​ឬ​មួយ​ធ្វើ​ជា​វីដេអូ​ ឬ​​រូប​ថត Selfie ​​ជា​មួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ ហើយ​ប្រាប់​គេ​ថា​អ្នក​ស្រលាញ់​ណាស់​ក៏បាន…។

​​​ 
២. កម្រង​វីដេអូ​រូប​ភាព​បរិយាយ​ពី​អ្នក​នឹង​គូ​ស្នេហ៍

 
ពេល​ណា​​មួយ​ដែល​អ្នក​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ ដូច​​ជា​​​ទៅ​រៀន​​នៅ​បរទេស ទៅ​បេសកកម្ម​ការងារ ពិត​ណាស់​កម្រង​រូប​ភាព​ជា​វីដេអូ​អាច​ជួយ​រំលឹក​អ្នក ​និង​ដៃ​គូ ពេល​មាន​អារម្មណ៍​ថា​នឹក។ ពេល​​ខ្លះ​កម្រង​រូប​ភាព​នោះ​ហើយ​អាច​ធ្វើ​ឲ្យ​អ្នក និង​ដៃ​គូ មាន​ស្នាម​ញញឹម​រីករាយ​​ដោយ​មិន​ដឹង​ខ្លួន​ក៏​ថា​បាន។

 
៣. ញ៉ាំ​អាហារ​​ជា​​មួយ​សារ​នៃ​​ក្ដី​ស្រលាញ់

 
ដឹង​ពី​ម្ហូប​ដែល​គេ​​ចូលចិត្ត បង្អែម ឬ​នំ… អាច​ទិញ​ឬ​បើ​ធ្វើ​ដោយ​ខ្លួន​ឯង​គឺ​​កាន់​តែ​ពិសេស។ សរសេរ​សារ​​ខ្លី​ផ្អែមល្ហែម​មួយ​​​​លាក់​ទុក​ក្បែរ​​នោះ… អាហារ​ដែល​ខ្លួន​ពេញ​ចិត្ត​ជា​មួយ​សារ​ពី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​… គឺ​​កាន់​តែ​មាន​ន័យ​ចំពោះ​គូ​ស្នេហ៍…​ គ្មាន​នរណា​​ដែល​មិន​ពេញ​ចិត្ត​​បែប​នេះ​នោះ​ទេ។

 
៤. ស្លៀក​ពាក់​តាម​អ្វី​ដែល​គេ​ពេញ​ចិត្ត

 
បើ​​គូ​ស្នេហ៍​ជា​មនុស្ស​ទាន់​សម័យ​​ គេ​ប្រាកដ​ជា​ចង់​ឃើញ​ដៃ​គូ​​ខ្លួន​​​ ស្លៀក​ពាក់​សម​ទៅ​នឹង​ខ្លួន​ដែរ។ បើ​អ្នក​ជា​មនុស្ស​អាច​សម្រប​នឹង​​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​បាន​ ​ដូច​នេះ​​ការ​ស្លៀក​ពាក់​​​តាម​អ្វី​ដែល​គាត់ ឬ​នាង​ពេញ​ចិត្ត​ គឺ​បង្ហាញ​​នូវ​ទឹក​ចិត្ត​​នៃ​ក្ដី​​ស្រលាញ់​​របស់​អ្នក​ចំពោះ​គេ​ ហើយ​គេ​អាច​គោរព​និង​ឲ្យ​តម្លៃ​អ្នក​ទៅ​តាម​នោះ​ដែរ។​​​​​​

 
៥. អំណោយ​ភ្ញាក់​ផ្អើល

 
ជា​ដៃ​គូ​​សង្សារ​ប្រាកដ​ជា​ដឹង​ខ្លះ​ហើយ​ ថា​គេ​ចូល​ចិត្ត​អ្វី មិន​ចូល​ចិត្ត​របស់​អ្វី។ អំណោយ​​ជា​របស់​ដែល​គេ​ប៉ង​ប្រាថ្នា​ជា​យូរ​​ក្នុង​ថ្ងៃ​ខួប​កំណើត ឬ​​ជា​អំណោយ​របស់​របរ​បន្តិច​បន្តួច​ ដូច​ជា​នាឡិកា ស្បែក​ជើង ឬ​ខោអាវ ជា​ដើម​ក៏​បង្ហាញ​ពី​ទឹក​ចិត្ត​ស្រលាញ់​​​​មួយ​ដែរ។
 

​រឿងផ្អែមល្ហែម៨​យ៉ាង​​ គួរ​ធ្វើ​​ទៅ​កាន់​មនុស្ស​ជា​ទីស្រលាញ់ បញ្ជាក់​ថា​អ្នក​ស្រលាញ់​​គេ​ខ្លាំង
 
 
​៦. ផ្ញើ​សារ​​​​​ផ្អែម​ល្ហែម​

 
ញ៉ាំ​បាយ​ហើយ​នៅ? … ប្រញាប់​ចូល​គេង​ទៅ​ខ្ញុំ​បារម្ភ!…ឃ្លា​ទាំង​នេះ​ហាក់​ដូច​ជា​សាមញ្ញ​​ហើយ​​អាច​នឹង​​មាន​​មិត្តភ័ក្ដិ​ចំអន់​លេង​បើ​ពួក​​គេ​ឮ ប៉ុន្តែ​សម្រាប់​​ដៃ​គូ​ស្នេហា​​​​នេះ​គឺ​បង្ហាញ​ពី​ក្ដី​បារម្ភ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។

 
​៧. ​​​​​​ពាក្យ​សរសើរ​លើក​ទឹក​ចិត្ត

 
មនុស្ស​​ម្នាក់​ពេល​មាន​​​ដៃ​គូ​ស្នេហា គឺ​ដូច​​មាន​ទី​ប្រឹក្សា​ប្រចាំ​ចិត្ត​មួយ​ដែរ។ គេ​ចង់​បាន​ភាព​កក់ក្ដៅ ការ​លើក​សរសើរ​លើក​ទឹក​ចិត្ត មិន​ថា​​​មនុស្ស​ស្រី​ឬ​ប្រុស​។ វេលា​មួយ​ដែល​​ដៃ​គូ​អ្នក​ពិបាក​ចិត្ត​ អ្នក​ទៅ​និយាយ​លើក​ទឹក​ចិត្ត​គេ… ទាំង​សប្បាយ​ក៏​នៅ​ក្បែរ ពេល​​កើត​ទុក្ខ​ក៏​​នៅ​ជិត នេះ​បង្ហាញ​ថា​អ្នក​បារម្ភ​ ខ្វល់​ខ្វាយ​ពី​គេ នេះ​ហើយ​​អំណាច​នៃ​​ក្ដី​ស្រលាញ់។
 

៨. កំប្លែង
និយាយ​កំប្លែង​​ចំអន់​សង្សារ​លេង ឬ​ដាក់​អ្នក​ផ្សេង​ ជា​សិល្បៈ​​ក្នុង​ខ្លួន​​មនុស្ស​ម្នាក់​ៗ ដែល​ដឹង​​ឮ​ត​ៗ​គ្នា ​ឬ​រៀន​សូត្រ​ពី​មនុស្ស​ជុំ​វិញ​ខ្លួន។ កំប្លែង​លេង​​រំលឹក​ឡើង​​ពី​រឿង​ស្នេហា​គ្រា​ណា​មួយ តែ​មាន​បង្កប់​ន័យ​ថា​​ស្រលាញ់​ មិន​ត្រឹម​តែ​បង្កើត​បរិយាកាស​រីក​រាយ​​​ម៉្យាង​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើ​ឲ្យ​គេ​ចង់​នៅ​​ក្បែរ​អ្នក​​មិន​ចង់​ឃ្លាត​​ផង​ដែរ៕

 

ចុចអាន៖ រឿង​គួរ​ធុញ​ទ្រាន់៧​យ៉ាង​ គូស្នេហ៍​តែង​យក​មក​សាង​ភាព​រីករាយ​ជាមួយ​គ្នា

ចុចអាន៖ ទម្លាប់៨យ៉ាង​សាង​ភាព​រីករាយ​ជាមួយ​មនុស្ស​ជា​ទី​ស្រលាញ់

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ likelovequotes​​​​​​​