ធ្លាក់​យន្តហោះ​នៅ​ស៊ូដង់​ខាងត្បូង​អម្បាញ់​មិញ​ ស្លាប់​យ៉ាង​តិច​៤០​នាក់ តែ​មាន​នៅ​រស់​ខ្លះ


ធ្លាក់​យន្តហោះ​នៅ​ស៊ូដង់​ខាងត្បូង​អម្បាញ់​មិញ​ ស្លាប់​យ៉ាង​តិច​៤០​នាក់ តែ​មាន​នៅ​រស់​ខ្លះ

​យន្តហោះ​មួយ​គ្រឿង ​បាន​ធ្លាក់​​ឆេះ​ភ្លាមៗ ​បន្ទាប់ពី​ហោះ​ចេញ​ពី​ព្រលាន​យន្តហោះ​នៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​បាន​បន្តិច​ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ ៤០​នាក់ ​និង​ ៣​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​។

 

ធ្លាក់​យន្តហោះ​នៅ​ស៊ូដង់​ខាងត្បូង​អម្បាញ់​មិញ​ ស្លាប់​យ៉ាង​តិច​៤០​នាក់ តែ​មាន​នៅ​រស់​ខ្លះ

 

ធ្លាក់​យន្តហោះ​នៅ​ស៊ូដង់​ខាងត្បូង​អម្បាញ់​មិញ​ ស្លាប់​យ៉ាង​តិច​៤០​នាក់ តែ​មាន​នៅ​រស់​ខ្លះ
 

 

កន្ទុយ​យន្តហោះ និង​បំណែក​ផ្សេង​ទៀត ​ត្រូវ​បាន​បែក​ចេញ​ពី​គ្នា​នៅ​តាម​ដង​ទន្លេ White Nile ​ជិត​ព្រលាន ​​ក្នុង​រដ្ឋធានី Juba នៅ​ថ្ងៃ​ពុធ​នេះ។

 

សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​ បាន​សារ​ព័ត៌មាន Reuters ថា ពួកគេ​បាន​រាប់​សាកសព​ឃើញ​ ៤០នាក់​នៅ​កន្លែង​កើត​ហេតុ។ ​ប្រធាន​ព្រលាន​យន្តហោះ​អន្តរជាតិ Juba បញ្ជាក់​ថា មនុស្ស​ចំនួន ៣នាក់​​នៅ​រស់​រាន​មាន​ជីវិត ដោយ​ម្នាក់​ជា​កុមារ​តូច។ យ៉ាង​ណា​ក្ដី សារព័ត៌មាន​​ក្នុង​ស្រុក និង​ប៉ូលិស​​ម្នាក់​និយាយ​ថា មាន​អ្នក​នៅ​រស់​​មាន​តែ​ពីរ​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​មិន​លម្អិត​មាន​មនុស្ស​ប៉ុន្មាន​លើ​យន្ត​ហោះ​ឡើយ។

 

យន្តហោះ​ដឹក​ទំនិញ​នេះ​មាន​នាវិក​រុស្ស៊ី៥នាក់ និង​អ្នក​ដំណើរ​រុស្ស៊ី៨នាក់​ផង​ដែរ។ វា​បាន​​ធ្លាក់ ក្រោយ​ហោះ​ចាកចេញ​ពី​ព្រលាន​យន្តហោះ​បាន​តែ​៨០០ម៉ែត្រ​ប៉ុណ្ណោះ ក្នុង​ទិសដៅ​ទៅ​តំបន់ Paloch។ ចំនួន​អ្នក​ស្លាប់អាច​នឹង​កើន​ឡើង ឯ​មូល​ហេតុ​នៃ​ការ​ធ្លាក់​គេ​ពុំ​ទាន់​ដឹង​នៅ​ឡើយ​ទេ។
 

Sabay នឹង​ផ្សាយ​ជូន​ព័ត៌មាន​លម្អិត​បន្ថែម…

 

ធ្លាក់​យន្តហោះ​នៅ​ស៊ូដង់​ខាងត្បូង​អម្បាញ់​មិញ​ ស្លាប់​យ៉ាង​តិច​៤០​នាក់ តែ​មាន​នៅ​រស់​ខ្លះ
 

ធ្លាក់​យន្តហោះ​នៅ​ស៊ូដង់​ខាងត្បូង​អម្បាញ់​មិញ​ ស្លាប់​យ៉ាង​តិច​៤០​នាក់ តែ​មាន​នៅ​រស់​ខ្លះ

 

ប្រែ​សម្រួល៖​ឡេង ភារុណ
ប្រភព៖ aljazeera