អៃយ៉ា! Ahmed ​ដែល​ទើប​បាន​ជួប​ Obama​ ជាប់​អាហារូបករណ៍​​ទៅ​សិក្សា​នៅ​បរទេស​​​

អៃយ៉ា! Ahmed ​ដែល​ទើប​បាន​ជួប​ Obama​ ជាប់​អាហារូបករណ៍​​ទៅ​សិក្សា​នៅ​បរទេស​​​

Ahmed Mohamed​ អាយុ​១៤​ឆ្នាំ​ ដែល​បាន​ផលិត​នាឡិកា​ត្រូវ​គេ​ច្រឡំ​ថា​ជា​គ្រាប់​បែក​រហូត​ដល់​មាន​ការ​ចាប់​ខ្លួន​ បាន​ចាក​ចេញ​ទៅ​​ប្រទេស​កាតា​ដើម្បី​បន្ត​ការ​សិក្សា​នៅ​ទី​នោះ។

 

អៃយ៉ា! Ahmed ​ដែល​ទើប​បាន​ជួប​ Obama​ ជាប់​អាហារូបករណ៍​​ទៅ​សិក្សា​នៅ​បរទេស​​​

 

កុមារ​ដែល​បាន​ទាញ​ចំណាប់​អារម្មណ៍​របស់​ពិភពលោក​បាន​មួយ​ឆាវ​ដែរ​នោះ​ បាន​ទទួល​អាហារូបករណ៍​ទៅ​បន្ត​ការ​សិក្សា​តាំង​ពី​ថ្នាក់​​វិទ្យាល័យ​រហូត​ដល់​សាកល​វិទ្យាល័យ​ ពី​មូលនិធិ​កាតា​ ដែល​ជា​ដៃគូ​អប់រំ​ជា​សាធារណៈ​និង​ឯកជន​នៅ​មជ្ឈិមបូព៌ា។

 

ឪពុក​របស់​កុមារ​រូប​នេះ​បាន​ចេញ​លិខិត​អរគុណ​​ទៅ​ដល់​មូលនិធិ​នេះ​ថា​ “ជា​ការ​ផ្ដល់​ឲ្យ​ប្រកប​ដោយ​សន្ដាន​ចិត្ត”​ ព្រោះ​មិន​ត្រឹម​តែ​ឲ្យ​ Ahmed Mohamed​ បាន​ចូល​​រៀន​ក្នុង​កម្មវិធី​អ្នក​ច្នៃ​ប្រឌិត​វ័យ​ក្មេង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បង់​ថ្លៃ​សិក្សា​សម្រាប់​​ប្អូន​ស្រី​របស់​ Ahmed Mohamed ​ផង​ដែរ។

 

Ahmed Mohamed​ ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នៅ​សាលា​របស់​គេ​  ក្នុង​រដ្ឋ​ Texas​ កាល​ពី​ខែ​កញ្ញា​​ដោយសារ​គ្រូ​បង្រៀន​យល់​ថា​ នាឡិកា​ដែល​កុមារ​រូប​នេះ​ផលិត​គឺ​ជា​គ្រាប់​បែក។ បន្ទាប់​ពី​ដោះ​លែង​ក្រោយ​ការ​យល់​ច្រឡំ​ កុមារ​រូប​នេះ​បាន​ទទួល​ការ​អញ្ជើញ​ពី​ប្រធានាធិបតី​អាមេរិក ​Barack Obama​ ឲ្យ​ទៅ​លេង​សេតវិមាន​ និង​ស្ថាបនិក​ហ្វេសប៊ុក​ផង​ដែរ។

 

នា​ពេល​កន្លង​មក​ កុមារ​រូប​នេះ​បាន​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​ពិព័រណ៍​របស់​ Microsoft ​និង​បាន​ទទួល​អំណោយ​ជា​ឧបករណ៍​អេឡិចត្រូនិក​ជា​ច្រើន​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នេះ។ នៅ​ពេល​ថ្មី​ៗ​នេះ​ គេ​ក៏​បាន​ជួប​ប្រធានាធិបតី​អាមេរិក​ Barack Obama​ ​នៅ​សេតវិមាន​ផង​ដែរ៕​​

 

ចុច​អាន៖ ដឹង​ទេ​ថា​​​នាឡិកា​​​​របស់​​កុមារ​ល្បី​ដល់​ថ្នាក់​ប្រធានាធិបតី​អាមេរិក និង​ក្រុមហ៊ុន​ធំៗ​​ចង់​ជួប​​នោះ ល្អ​ប៉ុណ្ណា?

 

 

ប្រែ​សម្រួល៖​ សុខ​ ប៉ង់

ប្រភព៖​ theguardian

នាំមកជូនដោយ

អៃយ៉ា! Ahmed ​ដែល​ទើប​បាន​ជួប​ Obama​ ជាប់​អាហារូបករណ៍​​ទៅ​សិក្សា​នៅ​បរទេស​​​