យន្តហោះ​រុ​ស្ស៊ីមួយ​គ្រឿងទៀតហើយធ្លាក់នៅ​ស៊ូ​ដង់​ខាងត្បូងស្លាប់ប្រមាណ៤០នាក់នៅថ្ងៃនេះ

យោង​តាម​វិទ្យុ​អង្គការសហប្រជាជាតិ និង​សារព័ត៌មាន​ក្នុងស្រុក​ថា យន្តហោះ​កា​ហ្គោ​រុ​ស្ស៊ី​មួយ​គ្រឿងបាន​ធ្លាក់ ​កាលពី​ថ្ងៃ​ទី​៤ វិច្ឆិកា នៅ​ក្រុង Juba ក្រោយ​ការ​ហោះ​ចេញ​បន្តិច ពី​ព្រ​លាន​យន្តហោះ​រដ្ឋធានី​ស៊ូ​ដង់​ខាងត្បូង​នោះ ។

វិទ្យុ Miraya ជា​ស្ថានីយ​វិទ្យុ​របស់​បេសកកម្ម​អង្គការសហប្រជាជាតិនៅ​ស៊ូ​ដង់​ខាងត្បូង Minuss រាយការណ៍​ថា យន្តហោះ​កា​ហ្គោ​នេះ ដែល​ហោះ​ទៅ​កាន់​ទីក្រុង Paloch រដ្ឋ Haut-Nil បាន​ធ្លាក់​នៅ​កន្លែង​មួយ​ចម្ងាយ​៨០០​ម៉ែត្រ ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង Juba ។

ក្នុង​យន្តហោះ​នេះ មាន​សមាជិក​ក្រុម​យានិក និង​អ្នកដំណើរ​២០​នាក់ ក្នុង​នោះ​២​នាក់ នៅ​រស់រាន​មានជីវិត ក៏​ប៉ុន្តែ​មាន​មនុស្ស​ច្រើន​នាក់​ថែម​ទៀត ស្លាប់​នៅ​លើ​ដី ។ យោង​តាម​វិទ្យុ Miraya ថា សព​ជន​រង​គ្រោះ​ក្នុង​យន្តហោះ និង​នៅ​លើ​ដី​ប្រមាណ​ជា​៤០​នាក់ ត្រូវ​បាន​យក​ចេញពី​បំណែក​យន្តហោះ ៕