ម៉ោងជិត៥ល្ងាចនេះ ​សមត្ថកិច្ចបញ្ជូន​ជន៣នាក់ដែលសារភាព​ប្រើអំពើហិង្សា​លើតំណាងរាស្រ្ត​ទៅគុកព្រៃស

រាជធានីភ្នំពេញ ៖ទីបំផុត​ទៅជន៣នាក់ដែល​សារភាពថាបានប្រើអំពើហិង្សា​ទៅលើអ្នកតំណាងរាស្រ្ត​គណបក្សសង្រ្គោះជាតិរូបនោះ ​បានត្រូវចៅក្រម​បង្គាប់ឲ្យនំា​ទៅឃុំនៅ​ពន្ឋនាគារព្រៃ.សហើយនៅម៉ោងជិត៥​ល្ងាចថ្ងៃទី០៤វិច្ឆិកានេះ​ បន្ទាប់ពីសាកសួរចប់ ។

ជនទំាង៣នាក់ ​​ដែលចូលសារភាពកាល​ពីរសៀលថ្ងៃទី០៣​ វិច្ឆិកា​ម្សិលមិញនោះរួមមាន​ ៖ ០១-ឈ្មោះ ចាយ ​សារិទ្ឋ ​ភេទប្រុស ​អាយុ៣៣ឆា្នំ ​​មានទីលំនៅក្នុង​​សង្កាត់​តាខ្មៅ​និងក្រុងតាខ្មៅ ​​ខេត្តកណ្តាល ។ ០២-ឈ្មោះ ម៉ៅ ហឿន ​​ភេទប្រុស អាយុ៣៤ឆ្នាំ ​មានទីលំនៅក្នុងភូមិ៥​ ​ឃុំព្រែកខ្សាយ"ខ" ស្រុកពាមរក៍​ ​ខេត្តព្រៃវែង ​និងទី០៣-​ឈ្មោះ សុត វណ្ណី ​ភេទប្រុស អាយុ៤៥ឆ្នាំ ​​មានទីលំនៅក្នុងភូមិព្រែករំាង ​​សង្កាត់កំពង់សំណាញ់​ ក្រុងតាខ្មៅ ​ ​ខេត្តកណ្តាល ។

ព័ត៌មាន​លម្អិតនឹងមានផ្សាយ​ជូននៅលើសារព័ត៌មានកោះសន្តិភាព ៕