នគរ​បាល​ខណ្ឌ​ទួល​គោក​បង្ក្រាប​ហ្គេមបាញ់​ត្រី​នៅ​សង្កាត់​ផ្សារ​ដេ​ប៉ូ​៣ ដក​ហូត​ទូ​ហ្គេម​២​ទូ

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ផ្ទះ​បើក​ហ្គេម​បាញ់​ត្រី​មួយ​កន្លែង​ស្ថិត​នៅ​ផ្ទះ​លេខ​១១ ផ្លូវ​២២៥ សង្កាត់​ផ្សារ​ដេប៉ូ​៣ ត្រូវ​នគរ​បាល​ខណ្ឌ​ទួល​គោក​សហការ​ជាមួយ​អាជ្ញា​ធរ​ខណ្ឌ​ចុះ​បង្ក្រាប​កាល​ពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​៤ វិច្ឆិកា ២០១៥ ដោយ​សារម្ចាស់​ទី​តាំង​នេះនៅ​តែ​មិន​ស្តាប់​ការ​ណែ​នាំ​ដោយ​បើក​លេង​អត់​ច្បាប់។

ខណៈ​ពេល​បង្ក្រាប​នោះ​ ​សមត្ថ​កិច្ច​ និង​អាជ្ញា​ធរ​បាន​ដក​ហូត​​ទូហ្គេម​២​ទូ និង​កៅ​អី​១០​បញ្ជូន​ទៅ​សាលា​ខណ្ឌ​ទួលគោក​ដើម្បី​ក​ម្ទេច​ចោល​។

តាម​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ម្ចាស់​ទូហ្គេមឈ្មោះ​ពេជ្រ បាន​បើក​ដំណើរ​ការ​យូរ​ហើយ​ ហើយ​ត្រូវ​អាជ្ញា​ធរ​ចុះ​បិទ​ និង​ណែ​នាំ​ច្រើន​លើក​មក​ហើយនៅ​តែ​ពុំ​ស្តាប់​ទើបអាជ្ញា​ធរ​ចុះ​បង្ក្រាប​តែ​ម្តង​ ៕