នាយក​រដ្ឋមន្ត្រី​រូម៉ានី​ប្រកាសលាលែង​ពី​តំណែង​ក្រោយ​បាតុកម្ម​តវ៉ា​ជុំវិញ​ការឆេះ​រង្គ​សាល​

លោកនាយក​រដ្ឋមន្ត្រីរូម៉ានី Victor Ponta បាន​ប្រកាស​លាលែងពី​តំណែងនៅ​ថ្ងៃពុធនេះ បន្ទាប់ពីមាន​មហាបាតុកម្ម​តវ៉ា​ជុំ​វិញ​ការ​ឆេះ​ក្លិប​រាត្រី ដែល​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​៣២​នាក់​ស្លាប់។

លោក Liviu Dragnea ប្រធានគណបក្ស​កាន់អំណាច សង្គម​ប្រជាធិបតេយ្យ (PSD) បាន​ថ្លែង​ប្រាប់អ្នក​សារព័ត៌មានថា លោក Victor Ponta បាន​បង្ហាញពី​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន​ក្នុងនាម​ជា​មេដឹកនាំ​ប្រទេស ព្រោះនេះ​ជាគ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ដែល​ចាំ​បាច់​ត្រូវ​ដោះ​ស្រាយ។

មនុស្ស​រាប់ពាន់នាក់​កាលពី​អង្គារ បាន​នាំគ្នា​ធ្វើ​បាតុកម្ម​តវ៉ានៅ​ក្នុងទី​ក្រុង Bucharest ដើម្បីទាមទារឲ្យមេដឹកនាំ​បង្ហាញ​ហេតុផលឲ្យ​បាន​ត្រឹមត្រូវ​ជុុំ​វិញអគ្គិភ័យ​កាលពី​ថ្ងៃសុក្រ​កន្លងមក។ ប៉ុន្តែ​អ្វី​ដែលគួរឲ្យ​កត់សម្គាល់នោះ តំណែង​របស់​លោក Ponta បាន​រងនូវការរង្គោះរង្គើ​អស់​រយៈពេល​ជាច្រើន​ខែមក​ហើយ ដោយ​ក្រុម​បាតុករ​មួយក្រុម​ទាមទារឲ្យលោក​ចុះ​ចេញ ជុំវិញ​រឿងអាស្រូវពុក​រលួយ៕
​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​