ស្លាប់​៨​របួសធ្ងន់​ស្រាល​១០​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​៤​វិច្ឆិកា​

ភ្នំពេញ: នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន១២​លើក យប់ ៥​លើក​, បណ្តាលអោយ​មនុស្ស​ស្លាប់ ៨​នាក់​(​ស្រី ២​នាក់​)អ្នករបួសធ្ងន់ ៨​នាក់​(​ស្រី ២​នាក់​), របួសស្រាល ២​នាក់​(​ស្រី​)​។​នេះ​បើ​យោងតាមរបាយការណ៍ របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​។​

​យោងតាម​របាយការណ៍ របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ បានអោយដឹងថា ក្នុងគ្រោះថ្នាក់​ចរាចរណ៍ ទាំង ១២​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៧គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១០​គ្រឿង​, រថយន្ត​ធុន​តូច ២​គ្រឿង​, រថយន្ត​ធុន​ធំ ១គ្រឿង​, យាន​ផ្សេងៗ ៤​គ្រឿង​, ថ្មើរជើង ២​នាក់ ។​

​របាយការណ៍​ដដែល​បាន​បន្តថា មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់​រួមមានល្មើស​ល្បឿន ៥​លើក​, ស្រវឹង ២​លើក​, មិន​គោរព​សិទ្ធ ២​លើក​, ប្រជែងគ្រោះថ្នាក់ ២​លើក​, ប្រកាន់​ស្តាំ ១​លើ​,  ក្នុងនោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់មាន ១៤​នាក់​(​យប់ ៦​នាក់​) ។​

​ក្នុងនោះ​មាន​រថយន្ត​ដែល​ត្រូវ​ធ្វើការ ពិន័យ​សរុប​ចំនួន ១,៧២៦​គ្រឿង (​រថយន្ត​ធំ ៨៩៤គ្រឿង​) ស្មើ​និង​១,៧២៦​ករណី​, ល្មើស​ក្រដាស​ស្នាម​មាន ១,១៤១​គ្រឿង ស្មើនឹង១,១៤១​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៥៨៥​គ្រឿង ស្មើនឹង ៥៨៥ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១,២៧១​គ្រឿង ៕

ស្លាប់​៨​របួសធ្ងន់​ស្រាល​១០​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​៤​វិច្ឆិកា​