ធ្លាយ​រូប​ពិត​របស់​អ្នក​បញ្ចូល​សម្លេង​ដែលគ្រប់​គ្នា​​មិន​ធ្លាប់​ឃើញមុខ

ម្ចាស់​សម្លេង​ដែល​អ្នក​រាល់​គ្នា តែង​តែ​ធ្លាប់​ឮ​នៅ​ស្ទើរ​គ្រប់​ស្ពត​ពាណិជ្ជកម្ម និង​ខ្សែ​ភាព​យន្ត​ពី​មុន​នោះ​ត្រូវ​បាន​គណនី Facebook ឈ្មោះ Tenfy Lola បាន​បង្ហោះ​រូប​ពិត​សម្លេង​ពិត​របស់​គាត់​ចេញ​មក និង​មាន​ការ​បញ្ជាក់​ថា​គាត់​ឈ្មោះ ថោង មុន្នី ទៀត​ផង។ លោក​ត្រូវ​បាន​មជ្ឈដ្ឋាន​ទទួល​ស្គាល់​ថា​សម្លេង​ពីរោះ មាន​ទម្ងន់ ទាក់​ទាញ ខ្លាំងខ្លា និងមុត​មាំ​ទៀត​ផង ពេល​បាន​ស្ដាប់​ឮ​ហើយ ពិត​ជា​ចង់​ឃើញ​រូប​ពិត​មែន​ទែន។ ឥឡូវ​នេះ​បាន​ឃើញ​ហើយ មិន​សរសើរ​គាត់​មិន​បាន ។
លោក​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អតីត​អ្នក​បញ្ចូល​សម្លេង​ប្រចាំ​រោងកុន​វិមាន​ទិព្វ​ថែម​ទៀត​ផង និង​មាន​អ្នក​បញ្ចេញ​មតិថា​សូម្បី​រឿង​ពុំ​សូវ​ល្អ​មើល​ក៏​ស្ដាប់​ទៅ​គួរ​ឲ្យ​ចង់​មើល​ដែរ។ ចង់​ដឹង​ថា​រូប​ពិត​សម្លេង​ពិត​របស់​គាត់​យ៉ាង​ណា​នោះ សូម​មើល​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៖ 
 

 

ធ្លាយ​រូប​ពិត​របស់​អ្នក​បញ្ចូល​សម្លេង​ដែលគ្រប់​គ្នា​​មិន​ធ្លាប់​ឃើញមុខ

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!