តេជោ ហ៊ុន សែន​ ប្តេជ្ញា​ចិត្ត​បន្ត​ពង្រីក​វិសាល​ភាពពាណិជ្ជ​កម្ម​ជា​មួយ​គុយ​បា

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានឹងបន្តខិតខំ ពង្រីកវិសាលភាពពាណិជ្ជកម្មជាមួយប្រទេសគុយបា ដើម្បីជំរុញការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនលឿនទៅមុខទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណរដល់រដ្ឋាភិបាលគុយបា ដែលតែងតែជួយជ្រោមជ្រែងកម្ពុជាតាំងពីដើមរហូតមក រួមទាំងជំនួយអាហារូបករណ៏ ដល់និស្សិត និងជំនួយវេជ្ជបណ្ឌិតជាដើម។

សម្តេចតេជោ បន្តខិតខំពង្រឹងនិងពង្រីកមិត្តភាពនិងសហប្រតិបត្តិការ ឲ្យបានច្រើនជាមួយបណ្តាប្រទេសនានារួមទាំង Cuba ដើម្បីពង្រីកវិសាលភាពពាណិជ្ជកម្ម ។
នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែននៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះក្នុងឱកាសសម្តេចអនុញ្ញាតឲ្យ លោក Jose Ramon Rodriguez Varona ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា (Cuba) ចូលជួបសម្តែងការគួរសម និងជម្រាបលាក្នុងពេល ដែលលោកត្រូវបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

លោក Jose Ramon Rodriguez Varona បានមើលឃើញពីការរីកចម្រើនជាវិជ្ជមាន នៅក្នុងប្រទេសកម្ពុជា ហើយលោកក៏បានអរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់ភាពងាយស្រួលដល់លោកក្នុងការបំពេញបេសកកម្មការងារនៅកម្ពុជា។ លោកអគ្គរដ្ឋទូត បានកត់សម្គាល់ឃើញអំពីការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសលើវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស បើធៀបនឹង ២៥ ឆ្នាំមុនដែលលោកធ្លាប់មកឃើញប្រទេសកម្ពុជា៕

តេជោ ហ៊ុន សែន​ ប្តេជ្ញា​ចិត្ត​បន្ត​ពង្រីក​វិសាល​ភាពពាណិជ្ជ​កម្ម​ជា​មួយ​គុយ​បា

តេជោ ហ៊ុន សែន​ ប្តេជ្ញា​ចិត្ត​បន្ត​ពង្រីក​វិសាល​ភាពពាណិជ្ជ​កម្ម​ជា​មួយ​គុយ​បា