ករណី​វាយ​តំណាងរាស្ត្រ​៖ តុលាការ​បញ្ជូន​ជនជាប់ចោទ​ទៅ​ពន្ធនាគារ​ព្រៃ​ស​

​ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បញ្ជូន​ខ្លួន​ជនជាប់ចោទ​ចំនួន ៣​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ (​លោក ញ៉យ ចំរើន និង​លោក គង់ សភា​) ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន ក្នុង​ពន្ធនាគារ​ព្រៃ​ស​ហើយ ក្រោយ​បញ្ចប់​ការសាកសួរ នៅ​រសៀល​ថ្ងៃទី​០៤ ខែវិច្ឆិកា​នេះ​។​

​តំណាង​អយ្យការ​បាន​ចោទប្រកាន់​ជនដៃដល់ ៣​នាក់ បង្ក​របួសស្នាម​លើ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចូល​បង្ហាញខ្លួន ចំពោះមុខ​គណៈកម្មការ​ស្រាវជ្រាវ ស៊ើបអង្កេត​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​៣ វិច្ឆិកា​នេះ ពីបទ​ល្មើស បង្ក​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ ពី​ម្សិលមិញ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បញ្ជាក់ថា ជន​សារភាព​ទាំងបី​នាក់ មានឈ្មោះ ចាយ សារិទ្ធ អាយុ​៣៣​ឆ្នាំ រស់នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ម៉ៅ ហឿន អាយុ​៣៤​ឆ្នាំ រស់នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង និង សុ​ត វណ្ណ​នី អាយុ​៤៥​ឆ្នាំ រស់នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​