នៅ​កូរ៉េខាងត្បូង ប្រធានាធិបតី​បារាំង​អំពាវនាវ​ឲ្យ​មាន​ការចែក​រំលែក​បច្ចេកវិទ្យា

លោក​ប្រធានាធិបតី​បារាំង នៅ​ថ្ងៃ​ពុធ​នេះ​បាន​បន្ត​ទស្សនកិច្ច​បៃតង​របស់​លោក​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង។ នៅក្នុង​ពេល​ដែល​បារាំង ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​សន្និសីទ អន្តរជាតិ​ស្តីពី​អាកាសធាតុ នៅ​ចុង​ខែ វិច្ឆិកា​នេះ លោក​ប្រធានាធិបតី​បារាំង បាន​អំពាវនាវ លើក​ទឹកចិត្ត​ប្រទេស អភិវឌ្ឍ ឲ្យ​ចែករំលែក​បច្ចេកវិទ្យា ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការឡើង​កំដៅ​នៃ​ភពផែនដី។