ក្រុមអ្នកវិទ្យាសាស្រ្ត ធ្វើការរៀបរាប់ លក្ខណៈ នៃប្រព័ន្ធផ្កាយ និងភពឡើងវិញ

ញ៉ូវយ៉ក ៖ ក្រុមវិទ្យាសាស្រ្ត អន្តរជាតិមួយក្រុម បាននិយាយថា វិធីសាស្រ្តថ្មី ដើម្បីធ្វើការវាស់ស្ទង់ សមភាពផ្សេងៗ ខាងក្នុងរបស់ក្រុមផ្កាយ អាចនាំឲ្យមានការប៉ាន់ប្រមាណ កាន់តែត្រឹមត្រូវ សម្រាប់ភពមួយចំនួន ដែលស្ថិតនៅក្នុង គោចររបស់ពួកវា ។

កាលពីលើកមុន ក្រុមអ្នកវិទ្យាសាស្រ្ត បានធ្វើការសន្និដ្ឋាន អំពីសមភាពផ្សេងៗ របស់ក្រុមផ្កាយ ទាំងនោះ ដែល នៅក្នុងនោះ រួមមាន កាំ ម៉ាស និងអាយុ តាមរយៈការសង្កេតពន្លឺ និង ពណ៌របស់ពួកវា។ ក៏ប៉ុន្តែជារឿយៗ លទ្ធ ផលទាំងនោះ មិនត្រូវបានគេចាត់ទុកថា ជាការត្រឹមត្រូវ សម្រាប់ធ្វើការប៉ាន់ស្មាន អំពីគោចររបស់ភពទាំងនោះ ឡើយ ។

បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្រ្ត ជនជាតិអាមេរិក និងអាល្លឺម៉ង់ បានធ្វើការពណ៌នាថ្មី អំពីលក្ខណៈ នៃប្រព័ន្ធផ្កាយ និងភព ។ ជាមួយគ្នានេះដែរ បច្ចេកវិទ្យា នៅក្នុងការកំណត់ សមាសភាពទាំងនោះ ត្រូវបានការប៉ាន់ស្មានយ៉ាង ល្អិតល្អន់ ឡើងវិញ ដោយមានភាពត្រឹមត្រូវជាងមុន ។

ទន្ទឹមគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវ មកពីមហាវិទ្យាល័យ នៃទីក្រុងញ៉ូវយ៉ក មហាវិទ្យាល័យ Princeton និងវិទ្យា ស្ថាន Max Planck សម្រាប់សិក្សាស្រាវជ្រាវ អំពីប្រព័ន្ធព្រះអាទិត្យ បានប្រើប្រាស់បច្ចេកវិទ្យា HD 52265 ដើម្បី ធ្វើការសិក្សាអំពីភព និងផ្កាយអស់ទាំងនោះ ៕

ក្រុមអ្នកវិទ្យាសាស្រ្ត ធ្វើការរៀបរាប់ លក្ខណៈ នៃប្រព័ន្ធផ្កាយ និងភពឡើងវិញ