អនុវត្ត​”​កម្មវិធី​អូ​គី​ណា​វ៉ា​”​ទាំងអស់គ្នា ដើម្បី​មាន​អាយុ​វែង​

អនុវត្ត​"​កម្មវិធី​អូ​គី​ណា​វ៉ា​"​ទាំងអស់គ្នា ដើម្បី​មាន​អាយុ​វែង​

​ប្រជាជន​ជប៉ុន​ដែល​រស់នៅ​លើ​កោះ​អូ​គី​ណា​វ៉ា​មាន​អាយុ​វែង លើសពី​១០០​ឆ្នាំ ហើយ​មិន​គ្រាន់តែ​មាន​សុខភាព​ល្អ​តែ​ប៉ុណ្ណោះ​ទេ គឺ​រស់នៅ​ប្រកប​ដោយ​សុភមង្គល​ទៀតផង​។ តើ​មាន​អាថ៌កំបាំង​អ្វី​ខ្លះ​ដែល​ធ្វើឱ្យ​ពួកគេ​ទទួលបាន​នូវ​អំណោយទាន​បែបនេះ​?

ចម្លើយ​គឺថា ពួកគេ​បាន​អនុវត្ត​នូវ​អ្វី​ដែល​គេ​ស្គាល់​ថា​គឺជា​"​កម្មវិធី​អូ​គី​ណា​វ៉ា​" ដែល​អ្នក​ក៏​អាច​អនុវត្ត​តាម​បានដែរ ដូចខាងក្រោម​នេះ​៖

  1. ​បរិភោគ​អាហារ​កុំឱ្យ​ឆ្អែត​ពេក (​គឺ​បន្ថយ​ប្រហែលជា​៣០០​កា​ឡូរី​) ហូប​ចំណីអាហារ​ឱ្យបាន​ច្រើន​មុខ  ប្លែកៗ​( មាន​ប្រហែលជា​២០៦​មុខ​) និង​ក្រេប​រសជាតិ​ដោយ​យកចិត្តទុកដាក់​និង​សប្បាយ​។​
  2. បរិភោគ​អាហារ​រុក្ខជាតិ​ឱ្យបាន​ច្រើន (​ប្រហែលជា​៧៨%​នៃ​ចំណីអាហារ​ទាំងអស់​)​។​
  3. បរិភោគ​សណ្តែកសៀង និង​ចំណី​ធ្វើ​ពី​សណ្តែកសៀង (​មាន phyto-oestrogènes ច្រើន​)​។​
  4. ជំនួស​នំប៉័ង​និង​ធញ្ញជាតិ​ផ្សេងទៀត​ដោយ​បាយ (​គ្មាន gluten)​។​
  5. ក្នុង​ការបរិភោគ​សាច់ (​ប្រមាណ​ជា​២២%​នៃ​របបហូបចុក​) ហូប​ត្រី​ឱ្យបាន​ច្រើន​ជាង​សាច់សត្វ​ផ្សេងទៀត ហើយ​ជៀសវាង​ផលិតផល​ដែល​ធ្វើ​ពី​ទឹក​ដោះ​។​
  6. បង្កើន​ការហូប​អាហារ​សម្បូរ​ទៅដោយ​អង់​ទី​អុក​ស៊ីដង់​(​មានតែ បន្លែ ផ្លែឈើ សណ្តែកសៀង គ្រឿងទេស​។​ល​។​) អូ​មេហ្គា​៣(​ប្រេង​ត្រី ប្រេង colza) ជាតិ​ម៉ាញេស្យូម​(​សណ្តែកសៀង តៅ​ហ៊ូ សណ្តែក​គួរ ល្ង បន្លែ​បៃតង ដំឡូង​។​ល​។​)​។ ចំណីអាហា​រទាំង​៣​មុខ​នេះ​ដើរ​តួនាទី​សំខាន់​ណាស់​នៅ​ក្នុង​ការប្រយុទ្ធប្រឆាំង​កុំឱ្យ​ចាស់ ការ​រលាក​ផ្សេងៗ និង​ជំងឺ​មួយចំនួន​ធំ​ផង​។​
  7. ធ្វើ​សកម្មភាព​បញ្ចេញ​កម្លាំង​កាយ​ឱ្យបាន​គ្រប់គ្រាន់ និង​ទៀងទាត់ មិន​ថា​ក្មេង​ឬ​ចាស់​ទេ​។​
  8. អនុវត្ត​វិធី​គ្រប់គ្រង​ស្ត្រេ​ស បន្ធូរ​សាច់ដុំ និង​សមាធិ​។​
  9. អប់រំ​ចិត្ត​នៅ​ក្នុង​ការ​ឱ្យ​តម្លៃ​ទៅលើ​លោកសន្និវាស ភាព​សម្បូរ​សប្បាយ​ខាង​សម្ភារ និង​ស្មារតី​នៃ​ជី   វិត​។ អភិវឌ្ឍ​មនសិការ​ផ្សារភ្ជាប់​ទៅ​នឹង​ធម្មជាតិ បុព្វបុរស បំផុស​មនោសញ្ចេតនា​ផ្សារភ្ជាប់​ខ្លួន​ទៅ​នឹង​ឫ​សគល់​។ ថែបំប៉ន​គំនិត​ចង់​រស់​រហូត និង​ដោយ​សប្បាយ​។​
  10. ប្រកាន់​យកគំនិត​វិជ្ជមាន អភិវឌ្ឍ​ជំនឿ​ទន់ភ្លន់​និង​ទូលាយ សាបេ​ក្ខ​និយម​(​ការចេះដឹង​មិន​ទៀង​ទេ អាច​ប្រែប្រួល​បាន​)​។ បណ្តុះ​គំនិត​ស្វ័យភាព សុខភាព​ល្អ ការរស់នៅ​ល្អ ទំនាក់ទំនង​មិត្តភាព ហើយ​និង​ការសម្រាកលំហែ​។ ធ្វើ​អារម្មណ៍​ឱ្យ​ជ្រះថ្លា សប្បាយ និង​សកម្ម​។​
  11. រក្សា​ទំនាក់ទំនង​ជាមួយ​មនុស្សចាស់ និង​គ្រួសារ​។​

​ប្រែ​សម្រួល​ដោយ​សាស្ត្រាចារ្យ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។