​ការដើរ​ត្រឹមតែ​៣០​នាទី​រាល់ៗ​ព្រឹក​អាច​ធ្វើឱ្យ​ជីវិត​របស់​អ្នក​ផ្លាស់ប្តូរ​បាន​

​ការដើរ​ត្រឹមតែ​៣០​នាទី​រាល់ៗ​ព្រឹក​អាច​ធ្វើឱ្យ​ជីវិត​របស់​អ្នក​ផ្លាស់ប្តូរ​បាន​

​ដើម្បី​ឱ្យមាន​សុខភាព​ល្អ ស្រក​ទម្ងន់ និង​ជៀសវាង​ជំងឺ​មួយ​ចំនួន ដូចជា​ការឡើង​សម្ពាធ​ឈាម ការស្ទះ​សរសៃ​អាកទែរ​ក្នុង​សួត ការធ្លាក់​ទឹកចិត្ត ជំងឺ​បេះដូង និង​ជំងឺ​មហារីក​មួយចំនួន គេ​ត្រូវ​បញ្ចេញ​កម្លាំង​កាយ​ឱ្យបាន​ទៀងទាត់​រាល់ថ្ងៃ​។ ជាទូទៅ ការ​ដែល​គ្រាន់តែ​ដើរ​រាល់ៗ​ព្រឹក យ៉ាងហោច​ណាស់​ឱ្យបាន​២​ម៉ោង​កន្លះ​ក្នុង​១​សប្តាហ៍ គឺ​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ​។​ ​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​នៃ​ការដើរ​រាល់​ព្រឹក​៖
​បើ​តាម​លោក​វេជ្ជបណ្ឌិត​Dr. Gregg Fonarow ដែលជា​អ្នកនាំពាក្យ​របស់​សមាគម​បេះដូង​អាមេរិក​(American Heart Association) គេ​មិន​ចាំបាច់​ខំប្រឹង​រត់​ធ្វើ​អ្វី​ទេ​។ គ្រាន់​តែ​ដើរ​ឱ្យបាន​ទៀងទាត់​រាល់ៗ​ព្រឹក​ទៅ វា​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោម​ផ្អែម ការស្លាប់​មុន​អាយុ និង​ជំងឺ​សរសៃឈាម​បេះដូង​។​ល​។ ហើយ​ជួយ​ថែរក្សា​សុខភាព​ឱ្យនៅ​ល្អ​បាន​។

​ដើរ​អាច​ល្អ​ប្រសើរ​ជាង​ការរត់​៖

  • ​ដើរ​អាច​កាត់បន្ថយ​អត្រា​កូលេ​ស្តេ​រ៉ុល​មិនល្អ​បានដល់ទៅ​៧% ចំណែកឯ​រត់​កាត់​បន្ថយ​បានតែ​៤.៣%​ទេ​
  • ​ដើរ​អាច​កាត់បន្ថយ​ហានិភ័យ​កើត​ជំងឺ​ទឹកនោម​ផ្អែម​បាន​ដល់​ទៅ​១២.៣% ចំណែកឯ​រត់​កាត់​បន្ថយ​បានតែ​១២.១%​ទេ​
  • ​ដើរ​អាច​កាត់បន្ថយ​ហានិភ័យ​កើត​ជំងឺ​ឡើង​សម្ពាធ​ឈាម​បាន​ដល់​ទៅ​៧.២% ចំណែកឯ​រត់​កាត់​បន្ថយ​បានតែ​៤.២%​ទេ​
  • ​ដើរ​អាច​កាត់បន្ថយ​ហានិភ័យ​កើត​ជំងឺ​បេះ​ដូង​បាន​ដល់​ទៅ​៩.៣% ចំណែកឯ​រត់​កាត់​បន្ថយ​បានតែ​៤.៥%​ទេ​។​

​ក៏​ប៉ុន្តែ​បើ​ចង់​សម្រក​ទម្ងន់ រត់​មាន​ប្រសិទ្ធភាព​ជាង​។​

​ដើម្បី​ទាញយក​អត្ថប្រយោជន៍​ឱ្យបាន​ពេញលេញ​ពី​ការដើរ គេ​ត្រូវធ្វើ​ចលនា​ឱ្យ​សាច់ដុំ​ឡើង​ក្តៅ​សិន​មុន​នឹង​ចេញ​ដើរ រួច​ធ្វើ​ចលនា​ទាញ​ដៃជើង​ខ្លួនប្រាណ​ចុះឡើង ក្រោយ​ពេល​ដើរ​ចប់ ឱ្យ​កំដៅ​ធ្លាក់​ចុះ​តាម​សម្រួល​។ មិន​ត្រូវ​ខំ​ប្រឹង​ដើរ​ឱ្យ​ហួស​ពី​កម្លាំង​ខ្លាំងពេក​ទេ ហើយ​ត្រូវ​ដកដង្ហើម​ឱ្យបាន​គ្រប់គ្រាន់​នៅ​ពេល​ដើរ​។​

​ប្រែ​សម្រួល​ដោយ​សាស្ត្រាចារ្យ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។