កម្ពុជានាំចេញអង្ករ​បាន​ជាង​៤០ម៉ឺនតោន កើន​ឡើង​៣៣ភាគរយ នៅរយៈ​១០​ខែ​ឆ្នាំ​២០១៥នេះ

ភ្នំពេញ៖ នៅរយៈពេល១០ខែ ឆ្នាំ២០១៥នេះ ប្រទេសកម្ពុជាបាននាំអង្ករចេញ ទៅកាន់ទីផ្សារអន្តរជាតិ បានជាង៤០ម៉ឺនតោន កើនឡើង៣៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

បើតាមរបាយការណ៍អំពីស្ថានភាព នៃការបំពេញបែបបទនាំចេញអង្ករ ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៥ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញ បែបបទនាំចេញអង្ករ បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០១៥ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ៤០៨ ១៦៩ តោន កើនឡើង ៣៣,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែ៣០៤ ៧៨៨តោនប៉ុណ្ណោះ។

បើតាមរបាយការណ៍ដដែល ប្រទេសចិនបាននាំចូលអង្កររបស់កម្ពុជាច្រើនជាងគេ មានចំនួន ៨៣៥៧៧តោន បារាំងមានចំនួន ៥៧៧៤៥តោន ប៉ូឡូញ ៤៦១២៥តោន និងម៉ាឡេស៊ី ចំនួន ៣៩៦៧១តោន៕

កម្ពុជានាំចេញអង្ករ​បាន​ជាង​៤០ម៉ឺនតោន កើន​ឡើង​៣៣ភាគរយ នៅរយៈ​១០​ខែ​ឆ្នាំ​២០១៥នេះ