ជំនួប​ជា​ប្រវត្តិសាស្រ្ត​រវាង​ប្រធានាធិបតី​ចិន និង​តៃវ៉ាន់

លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង នឹង​ជួប​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​តៃវ៉ាន់ នៅ​ថ្ងៃ​សៅរ៍ ចុងសប្តាហ៍​នេះ នៅ​ប្រទេស​សិង្ហបុរី។ ទីក្រុង​ប៉េកាំង​ជា​អ្នកបញ្ចេញ​ដំណឹង​នេះ មុន​នឹង​តៃវ៉ាន់​បញ្ជាក់​នៅ​ថ្ងៃ​ពុធនេះ ពី​ថ្ងៃ​កំណត់​ដែល​ប្រមុខ​ដឹកនាំ​ទាំងពីរ​ត្រូវ​ជួបទល់​មុខគ្នា។ ចាប់តាំង​ពី​សង្រ្គាម​ស៊ីវិល​នៅ​ប្រទេស​ចិន នៅ​ឆ្នាំ ១៩៤៩ នេះ​ជា​លើក​ទី១ ដែល​ថ្នាក់ដឹកនាំ​កំពូល​របស់​ចិន ជួប​ប្រធានាធិបតី​របស់​តៃវ៉ាន់ ដែល​ទីក្រុង​ប៉េកាំង​នៅ​តែ​ចាត់ទុក​ជា​ដីកោះ​មួយ​របស់​ប្រទេស​ចិន។