ហាង​អាហារ​ចិន បញ្ជា​ឱ្យ​បុគ្គលិក​ស្រី​បញ្ចេញ​ដើមទ្រូង ពេល​លើក​អាហារ​បម្រើ​តាម​តុ​

Sanofi

កាលពី​ថ្ងៃទី ២ ខែវិច្ឆិកា កន្លងមកនេះ វេ​ប​សាយ លីវ​លី​ក បាន​ចុះផ្សាយ​ពី​យុទ្ធសាស្ត្រ​ទាក់ទាញ​អតិថិជន​របស់​ហាង​អាហារ​មួយកន្លែង​ដែល​ស្ថិតនៅ​ទីក្រុង សេន​យ៉ាង (Shenyang) ប្រទេស​ចិន ដោយ​ម្ចាស់​ហាង​បាន​បញ្ជា​ឱ្យ​បុគ្គលិក​ស្រីៗ​ស្លៀក​សម្លៀកបំពាក់​បញ្ចេ​ញ​ដើមទ្រូង​។




​ម្ចាស់​ហាង បាន​បញ្ជា​ឱ្យ​បុគ្គលិក​ស្រី​ដែល​លើក​អាហារ​បម្រើ​តាម​តុ ស្លៀក​ឈុត​សម្លៀកបំពាក់​ណា​ដែល​មើលទៅ​សិច​ស៊ី ជាពិសេស​គឺអាច​ឱ្យ​ភ្ញៀវ គយគន់​ដើមទ្រូង​របស់​ពួកនាង​យ៉ាង​សប្បាយ​ភ្នែក​។ សំណាងល្អ​ដែរ បុគ្គលិក​ស្រី​ទាំងអស់​សុទ្ធតែ​ប្រើ​របាំង​បិទមុខ ព្រោះ​យ៉ាងហោចណាស់​ពួកនាង​នឹងមិន​មាន​អារម្មណ៍​ខ្មាស់​គេ ដែល​មក​ធ្វើការ​បង្ហាញ​កេរ្តិ៍​បែបនេះ​។​



​គួរបញ្ជាក់​ផងដែរ​ថា បុគ្គលិក​ស្រី​ដែល​បម្រើ​ការងារ​ក្នុង​ហាង​អាហារ​នេះ សុទ្ធតែជា​នារី​វ័យក្មេង​ក្បែរ ២០ ឆ្នាំ​ប៉ុណ្ណោះ ដោយ​ម្នាក់ៗ​ត្រូវ​បញ្ជា​ឱ្យ​គូរ​គំនូស​ប្លែកៗ​លើ​ដើមទ្រូង ព្រោះ​គិតថា​វិធី​នេះ​អាច​ទាក់ទាញ​ភ្ញៀវ​ឱ្យមក​ទទួលទាន​អាហារ​ឱ្យបាន​ច្រើន​៕ ខេ​រី​
(​ប្រភព​៖ បូ​ហ្សា​)



Related