បិទផ្លូវ​ម្តុំ​វត្ត​បទុម​វ​ត្តី​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ធ្វើ​ពិធី​សម្ពោធ​គម្រោង JICA

​សាលា​រាជធានី​ភ្នំពេញ នឹង​ប្រារព្ធ​ពិធី​សម្ពោធ​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ជំហាន​ទី​៣ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។ ក្នុងអំឡុង​ពិធី​នេះ សាលា​រាជធានី​ភ្នំពេញ នឹង​បិទផ្លូវ​មួយចំនួន ស្ថិតនៅ​ម្តុំ​វត្ត​បទុម​វ​ត្តី​ផងដែរ​។ 

​យោងតាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ផ្លូវ​មួយចំនួន​នឹងត្រូវ​បិទ​បណ្តោះអាសន្ន ដោយ​មិន​អនុញ្ញាត​ឲ្យ​យានជំនិះ​គ្រប់​ប្រភេទ​ឆ្លងកាត់ ចាប់ពី​ម៉ោង​៧​ព្រឹក រហូតដល់​ម៉ោង​១១​ព្រឹក ក្នុងពេល​ប្រារព្ធ​ពិធី​សម្ពោធ​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ជំហាន​ទី​៣ នៅ​ទីតាំង​សួនច្បារ​វត្ត​បទុម​វ​ត្តី ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។ ផ្លូវ​ដែល​ត្រូវ​បិទ​នោះ​គឺ កំណាត់​មហាវិថី​ព្រះ​សុធារស ចាប់ពី​ចំណុចប្រសព្វ​មហាវិថី​ព្រះសីហនុ រហូតដល់​ផ្លូវ​លេខ ២៤០ មហាវិថី​ព្រះ​សុរាម្រិត និង​កំណាត់​ផ្លូវ​លេខ​២៤០ ចាប់ពី​ចំណុចប្រសព្វ​មហាវិថី​ព្រះ​នរោត្តម រហូតដល់​ព្រះមហា​វិថី​ព្រះ​សុធារស ។

​សូមបញ្ជាក់ថា គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ជំហាន​ទី​៣​នេះ គឺជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហ​ប្រ​ត្តិ​ការ​អន្តរជាតិ​ជប៉ុន ហៅ​កាត់​ថា JICA៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​