ផ្លែ​ប៉ោម​ជួយ​បង្កើន​សមត្ថភាព​ផ្លូវភេទ​ស្ត្រី

Sanofi

​​យោងតាម​ប្រភពព័ត៌មាន Daily Mail របស់​អង់គ្លេស​បានឱ្យដឹងថា ការស្រាវជ្រាវ​មួយ​នៅ​ប្រទេស​អ៊ីតាលី​បាន​រកឃើញ​ផ្លែ​ប៉ោម​គឺជា​អាហារ​មួយ​ប្រភេទ​ដែលមាន​កាឡូរី​ទាប ហើយក៏​ជា​អាហារ​សម្រាប់​ធ្វើឱ្យ​តណ្ហា​ស្ត្រី​ស្រើបស្រាល​ដែរ ។

ក្នុង​មួយថ្ងៃ​បើ​បាន​បរិភោគ​ផ្លែ​ប៉ោម​តែមួយ​ផ្លែ​ក៏​អាចជួយ​បង្កើន​សមត្ថភាព និង ចំណង់​ផ្លូវភេទ​របស់​ស្ត្រី​បានដែរ ។​ ការស្រាវជ្រាវ​គេ​បានធ្វើ​តេ​ស្តិ៍​ទៅលើ​ស្ត្រី​ដែលមាន​សុខភាព​ល្អ ចំនួន ៧៣១ នាក់ មាន​អាយុ​ចន្លោះ ពី ១៨-៤៣ ឆ្នាំ ដោយ​ចែកចេញ ជា​ពីរ​ក្រុម ។

ក្រុមទី ១ មួយថ្ងៃ​យ៉ាងហោចណាស់​បរិភោគ​ប៉ោម ១-២ ផ្លែ ។ រីឯ​មួយក្រុម​ទៀត​ក្នុង​មួយថ្ងៃ​បរិ​ភោ​គ្ល​ប៉ោម​កន្លះ​ផ្លែ និង មិន​បរិភោគ​សោះ ។ ជា​លទ្ធផល​ក្រុមទី ១ បានទទួល​ប្រសិទ្ធភាព​ជួយ​ធ្វើឱ្យ កម្រិត​ជាតិ​រំអិល​កើនឡើង និង ជួយ​បង្កើន​សមត្ថភាព​ផ្លូវភេទ ។​

ក្រុម​អ្នកស្រាវជ្រាវ​បាន​វិភាគ និង បង្ហាញ​ឲ្យ​ឃើញ មិន​ខុសពី​ស្រា​ទំញំងបាយជូរ និង សូកូឡា​ឡើយ ផ្លែ​ប៉ោម​ក៏​សម្បូរ​ដោយសារ ជាតិ​ប៉ូ​លី​ហ្វេ​ណុល​ច្រើន​ប្រភេទ និង សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម ដោយ​សារជាតិ​ទាំងនេះ​អាចជួយ​រំញោច​ដល់​ចរន្តឈាម​នៅត្រង់​ទ្វារមាស និង បង្កើន​ភាព​រំភើប​ដល់​ផ្លូវភេទ​ទៀតផង ។

មិនតែប៉ុណ្ណោះ​ផ្លែ​ប៉ោម​ក៏មាន​ផ្ទុក​សារជាតិ Phloridzin ដើរ តួនាទី​យ៉ាងសំខាន់​ក្នុងការ​ដាស់​អារម្មណ៍​ផ្លូវភេទ​របស់​ស្ត្រី ។ ក្រុម​អ្នកស្រាវជ្រាវ​បានបង្ហាញ ដើម្បី​សុខភាព និង រួមភេទ​ឱ្យមាន​ភាពស្រណុកសុខស្រួល​ស្ត្រី​គ្រប់រូប​គួរ​បរិភោគ​ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយថ្ងៃ ហើយ​ត្រូវ​បរិភោគ​រយៈពេល​មួយខែ​ពេញ​នោះ​មាន​អារម្មណ៍​ថា​ជីវិត​ផ្លូវភេទ​ពិតជា​មានការ​ប្រែប្រួល ៕


Related