អ្នក​ខេត្តបន្ទាយមានជ័យ​នឹង​ជិះ​កង់​អបអរ​បុណ្យ​ឯករាជ្យ​ជាតិ​ដើម្បី​រក​ថវិកា​ជួយ​កុមារ​ក្រីក្រ​

​បន្ទាយមានជ័យ​៖ នៅ​ថ្ងៃ​ចន្ទ ទី​៩​ខែវិច្ឆិកា​ខាងមុខ ព្រឹត្តិការណ៍​ជិះ​កង់​រួមគ្នា​មួយ នឹងត្រូវ​រៀបចំឡើង នៅក្នុង​ខេត្តបន្ទាយមានជ័យ​។ លោក ឌី​ជេ អាចារ្យ​ធំ ស្ថាបនិក​ក្រុម​នគររាជ បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​ជិះ​កង់​រួមគ្នា​នេះ គឺ​ដើម្បី​អបអរ​ខួប​៦២​ឆ្នាំ ដែល​កម្ពុជា​ទទួលបាន​ឯករាជ្យ​ពី​បារាំង និង​ស្វែងរក​មូលនិធិ​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​។

​នៅក្នុង​បទសម្ភាសន៍ ជាមួយ​កញ្ញា ខន ចំប៉ា អ្នក​សា​ព័ត៌មាន​ថ្មីៗ ស្ថាបនិក​ក្រុម​នគររាជ​ដដែល បានបញ្ជាក់​ទៀតថា ព្រឹត្តិការណ៍​ជិះ​កង់​នេះ ក៏​ដើម្បី​លើកកម្ពស់​ការ​ថែរ​រក្សា​បរិស្ថាន និង​អភិរក្ស​មរតក​វប្បធម៌​ខ្មែរ​ផងដែរ​។​


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​