ម៉ូតូបុក អ្នកជិះកង់ របួសទាំង សងខាង៣នាក់

បាត់ដំបង៖ ម៉ូតូ១គ្រឿង បានបើកបុក កូនសិស្ស អ្នកជិះកង់បណ្តាល ឲ្យរបួសទាំងសងខាង ចំនួន៣នាក់ កាលពីវេលាម៉ោង៦ និង៤០នាទី ល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិកន្សៃបន្ទាយ‌ ឃុំមោង ស្រុក
មោងឫស្សី ខេត្តបាត់ដំបង ហើយត្រូវបានដឹកយកទៅមន្ទីរពេទ្យ បង្អែកស្រុកមោងឬស្សី ទាំងអស់គ្នា។ ចំណែកមធ្យោបាយ សមត្ថកិច្ចយកមករក្សាទុក នៅអធិការស្រុកបណ្តោះអាសន្ន រងចាំធ្វើការដោះស្រាយតាមច្បាប់

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កាលពីវេលាម៉ោង៦ និង៤០នាទីល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតក្នុង ភូមិកន្សៃ បន្ទាយ‌ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបងមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយម៉ូតូ១គ្រឿងម៉ាក ហុងដាទ្រីម សេរី២០១០ ពណ៌ខ្មៅស្លាខ លេខបាត់ដំបង‌‌ 1H-7804 បានបុកអ្នកជិះកង់ បណ្តាលឲ្យ របួសទាំងសងខាងមនុស្ស៣នាក់៖១-អ្នកបើកបរឈ្មោះជួប ផលលី ភេទប្រុសអាយុ៣០ឆ្នាំ កម្មករកាប់ជ្រូក រស់នៅភូមិដើមដូង ឃុំមោង ស្រុកមោងឫស្សី ជាអ្នកបើកបរម៉ូតូ (របួស ធ្ងន់)។ ២-ឈ្មោះរិត ចាន់ធី ភេទ ប្រុស អាយុ១៩ឆ្នាំ ធ្វើស្រែ រស់នៅភូមិដើមដូង ឃុំ មោង ស្រុកមោងឫស្សី អ្នករួមដំណើរជាមួយម៉ូតូ (របួសធ្ងន់ )។ ៣-ឈ្មោះរឿន‌ សុផានឌីន‌ ភេទប្រុស អាយុ១៣ឆ្នាំ ជាសិស្ស‌ រស់នៅភូមិអង្គ្រង់ ឃុំជ្រៃ ស្រុកមោងឫស្សី ជា អ្នកជិះកង់ (របួសធ្ងន់ )។

បច្ចុប្បន្ន ម៉ូតូនិងកង់ ត្រូវបានយកមករក្សាទុកនគរបាលចរាចរណ៍ស្រុក មោងឫស្សី រីឯអ្នករបួស ទាំង៣នាក់ សម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី៕

ម៉ូតូបុក អ្នកជិះកង់ របួសទាំង សងខាង៣នាក់

ម៉ូតូបុក អ្នកជិះកង់ របួសទាំង សងខាង៣នាក់

ម៉ូតូបុក អ្នកជិះកង់ របួសទាំង សងខាង៣នាក់