នគរបាល ស្រុកមង្គលបូរី ហាមឃាត់ និងអប់រំម៉ូតូ ដែរក្មេងទំនើង កែបំពង់ស៊ីម៉ាំង ខុសបច្ចេកទេស

បន្ទាយមានជ័យ៖ ក្មេងទំនើងជាច្រើននាក់ តែងតែបង្កើតល្បែងលេង មិនចេះចប់មិនឈរ គឺតែងតែរំខាន់ ដល់ប្រជាពលរដ្ឋ អសន្តិសុខ គឺបានទិញម៉ូតូ បែរជាកែច្នៃបច្ចេកទេស ខាងបំពង់ស៊ីម៉ាំង ឮសូរខ្លាំងជាងមុខ តែជាក់ស្តែង ត្រូវបានកម្លាំងនគរបាល ស្រុកមង្គលបូរី បង្ក្រាបទបស្កាត់ជាបន្តបន្ទាប់ បានច្រើនលើកផងដែរ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ។

លោកស៊ី ឌី អធិការស្រុកមង្គលបូរី បានប្រាប់ឲ្យតាម រយះទូរស័ព្ទថា  កងកម្លាំងសមត្ថកិច្ចតែងតែយកចិត្តទុកដាក់ រាល់បទល្មើសជាក់ស្តែង បញ្ហាគ្រឿងញៀន ក្មេងទំនើង ដើម្បីការពារសន្តិសុខ សន្តិភាពជូន ប្រជាពលរដ្ឋទទួលបាន ភាពស្ងប់ស្ងាត់ ភាពកក់ក្តៅ នៅតាមមូលដ្ឋាននានា។

នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះតែម្តង សមត្ថកិច្ចបានហាមឃាត់ និងធ្វើការអប់រំដល់ជនទំនើងឈ្មោះអឹុង ណាង អាយុ ២០ឆ្នាំរស់នៅភូមិភ្នំ ឃុំបន្ទាយនាង ស្រុកមង្គលបូរីបានកែច្នៃបំពង់ស៊ីមាំុង ម៉ូតូអោយឮសូរខ្លាំងរំខាន ដល់អ្នកដទៃ ត្រូវសមត្ថកិច្ចអប់រំ និងអោយធ្វើការកែច្នៃត្រឹមត្រូវតាមបច្ចេកទេសដើម ទើបប្រគល់ អោយប្រើប្រាស់វិញ។

លោកបានបន្តប្រសិនជាលើកក្រោយៗ នៅយតែបន្តសមត្ថកិច្និងចាត់ការទៅតាមច្បាប់ជាធរមាន ហើយបញ្ហានេះកម្លាំង សមត្ថកិច្ចបានបង្រ្កាបនិងអប់រំ ជាជាង៣០ដងមកហើយ ៕

នគរបាល ស្រុកមង្គលបូរី ហាមឃាត់ និងអប់រំម៉ូតូ ដែរក្មេងទំនើង កែបំពង់ស៊ីម៉ាំង ខុសបច្ចេកទេស

នគរបាល ស្រុកមង្គលបូរី ហាមឃាត់ និងអប់រំម៉ូតូ ដែរក្មេងទំនើង កែបំពង់ស៊ីម៉ាំង ខុសបច្ចេកទេស