ឡូយម្ល៉េះលោក Emoji Keyboard សំរាប់ PC ក៏ចាប់មានលក់ហើយ [VDO]

ឡូយម្ល៉េះលោក Emoji Keyboard សំរាប់ PC ក៏ចាប់មានលក់ហើយ [VDO]

ការភ្ជាប់ទំនាក់ទំនងគ្នាតាមប្រព័ន្ធអុីនធឺណែត ពិសេសបំផុតគឺការប្រើប្រាស់ឆាត។ ដោយឡែកក៏មានមនុស្សជាច្រើន ប្រាកដជាចូលចិត្តប្រើប្រាស់នូវប្រភេទ Emoticon ឫ Emoji iCons ហើយមែនទេ? ជាការពិតណាស់ មិនថាតែខ្ញុំ មិនថាតែគេ ក្នុងពេលដែលលេងឆាត គឺប្រាកដជាចូលចិត្តប្រើប្រាស់។ ទន្ទឹមនឹងនោះ ការប្រើប្រាស់នៅក្នុង Smartphone គឺងាយបំផុត ដោយគេបានចងកូដនៃ Emoji នីមួយៗ មកជារូបភាពវាយស្រាប់តែម្តង។ ងាកទៅមើលប្រភេទកុំព្យូទ័រឯណោះវិញ តម្រូវការចាំបាច់គឺកូដនៃ Emoji នីមួយៗតែម្តង យ៉ាងណាមុិញសំរាប់ថ្ងៃនេះគឺយើងអស់បារម្ភទៀតហើយ ដោយក្រុមហ៊ុនមួយដែលមានឈ្មោះថា EmojiWorks បានធ្វើការបង្កើតឡើង នូវប្រភេទក្តារចុចឫ Keyboard មួយដ៏វិសេសវិសាល ដោយបានចង់កូដនិងផ្តល់ជាសញ្ញា នូវរូបភាព Emoji នីមួយៗទៅលើ Keyboard នោះស្រាប់តែម្តង ដោយពេលដែលអ្នកចង់ប្រើប្រាស់ យើងគ្រាន់តែចុចនូវទីតាំង Alt បូកផ្សំនឹងរូបនៃ Emoji នីមួយៗ នោះវានឹងលោតបង្ហាញមកតែម្តង។ ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម :)

---------------------------------------
ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ឡូយម្ល៉េះលោក Emoji Keyboard សំរាប់ PC ក៏ចាប់មានលក់ហើយ [VDO]
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ឡូយម្ល៉េះលោក Emoji Keyboard សំរាប់ PC ក៏ចាប់មានលក់ហើយ [VDO]

ចុះថ្ងៃទី 05 ខែវិច្ឆិកា ឆ្នាំ 2015 ម៉ោង 07:30 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ