iPhone ជំនាន់ថ្មី អេក្រង់ 4 អុីញ អាចនឹងជំនួសមុខ iPhone 5s នៅដើមឆ្នាំក្រោយ

iPhone ជំនាន់ថ្មី អេក្រង់ 4 អុីញ អាចនឹងជំនួសមុខ iPhone 5s នៅដើមឆ្នាំក្រោយ

បើយោងតាមសម្តីរបស់អ្នកវិភាគដ៏ល្បីឈ្មោះមួយរូប លោក Ming-Chi Kuo ដែលជាភ្នាក់ងារក្នុងក្រុមហ៊ុន KGI Securities បានប្រាប់ឱ្យដឹងថា Apple នឹងធ្វើការដាក់បង្ហាញនូវ iPhone ជំនាន់ថ្មី ដែលមានអេក្រង់ទំហំ 4 អុីញ នៅក្នុងដើមឆ្នាំ 2016 ប៉ុន្មានខែខាងមុខនេះ។ ក្នុងន័យនោះ លោកបានបន្ថែមថា វាអាចនឹងដើរតួជំនួសឱ្យ iPhone 5s ឫហៅបានថា iPhone 5s Update ជំនាន់ថ្មី។ រូបរាងរបស់វា ប្រហាក់ប្រហែលទៅនឹង iPhone 6 ដែរ ដោយវានឹងបន្ថែមការប្រើប្រាស់ Chip ប្រភេទ A9 ដែលអាចដំណើរការនៅលើ iOS 10 បានយ៉ាងល្អ។ បន្ថែមពីនេះទៀត លោកហ៊ានរំពឹងទុកថា វានឹងលក់ដាច់ខ្លាំង ខណៈដែលមនុស្សជាច្រើន ចូលចិត្តសម្លឹងទៅ iPhone 5s ច្រើនជាង iPhone 5c ដូច្នេះ iPhone ដែលអាប់ដែតពី iPhone 5s នោះ នឹងមានមនុស្សជាច្រើន ទិញទៅប្រើប្រាស់ ទោះបីជាពុំមាន 3D Touch ក៏ដោយ ហើយវានឹងមានលក់ពី 20-30 លានគ្រឿង ក្នុងដើមឆ្នាំក្រោយ។

---------------------------------------
ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus iPhone ជំនាន់ថ្មី អេក្រង់ 4 អុីញ អាចនឹងជំនួសមុខ iPhone 5s នៅដើមឆ្នាំក្រោយ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com iPhone ជំនាន់ថ្មី អេក្រង់ 4 អុីញ អាចនឹងជំនួសមុខ iPhone 5s នៅដើមឆ្នាំក្រោយ

ចុះថ្ងៃទី 05 ខែវិច្ឆិកា ឆ្នាំ 2015 ម៉ោង 08:40 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ