Galaxy S7 ត្រៀមបង្ហាញខ្លួនខែមករា ជាមួយនឹងទំហំកាមេរ៉ាតូច តែខ្លឹម

Galaxy S7 ត្រៀមបង្ហាញខ្លួនខែមករា ជាមួយនឹងទំហំកាមេរ៉ាតូច តែខ្លឹម

កាលពីមុននេះបន្តិចយើងធ្លាប់តែលឺដំណឹងថា Galaxy S7 អាចនឹងមកជាមួយទំហំកាមេរ៉ាធំដល់ទៅ 20MP ដោយមាន Sensor ប្រភេទ ISOCELL. ដោយឡែកក្នុងថ្ងៃនេះ សារព័ត៌មានមួយទៀតបានចុះផ្សាយខុសស្រលះទៅនឹង សារព័ត៌មានចាស់ ដោយពួកគេបានប្រាប់ឱ្យដឹងថា Galaxy S7 ដែលជាស្មាតហ្វូនជំនាន់ក្រោយរបស់ SAMSUNG ត្រៀមដាក់បង្ហាញក្នុងខែមករា ឆ្នាំក្រោយនោះ គឺអាចមានទំហំកាមេរ៉ាត្រឹមតែ 12MP ដូចទៅនឹង iPhone 6s ប៉ុណ្ណោះ។ អ្វីដែលអស្ចារ្យគឺពិសេសត្រង់ថា ត្រង់ទីតាំង Sensor កាមេរ៉ានៅផ្នែកខាងក្រោយនោះ គឺអាចមានទំហំធំកម្រិតស្តង់ដារ 1/2" ដោយវាអាចផ្តិតយករូបភាពបានឆ្ងាយល្អ ហើយក៏អាចធៀបទៅក្នុងចំណោមប្រភេទកាមេរ៉ា SONY ដែលធ្លាប់តែមាននៅលើ Xperia Z5 បានផងដែរ។ យ៉ាងណាមុិញគេបានបន្ថែមទៀតថា S7 នឹងមានបច្ចេកវិទ្យា Dual-PD ឫ Dual-Photodiode ដែលអាចចាប់យករូបភាពកាន់តែច្បាស់ត្រជាក់ភ្នែក ទោះបីជាត្រូវថតនៅទីតាំងងឹតក៏ដោយ។ ដំណឹងល្អៗជាបន្ត អាចនឹងមកដល់នៅថ្ងៃស្អែក :)

---------------------------------------
ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Galaxy S7 ត្រៀមបង្ហាញខ្លួនខែមករា ជាមួយនឹងទំហំកាមេរ៉ាតូច តែខ្លឹម
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Galaxy S7 ត្រៀមបង្ហាញខ្លួនខែមករា ជាមួយនឹងទំហំកាមេរ៉ាតូច តែខ្លឹម

ចុះថ្ងៃទី 05 ខែវិច្ឆិកា ឆ្នាំ 2015 ម៉ោង 08:30 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ