ខណ្ឌមានជ័យ បើកការដ្ឋានស្ថាបនា ផ្លូវបេតុង ២ខ្សែទៀត ក្នុងសង្កាត់ បឹងទំពុន និងសង្កាត់ ស្ទឹងមានជ័យ

ភ្នំពេញ ៖ សាលាខណ្ឌមានជ័យ បានបើកការដ្ឋាន ស្ថាបនាផ្លូវបេតុង ចំនួន ២ខ្សែទៀត នៅសង្កាត់បឹងទំពុន និងសង្កាត់ស្ទឹងមានជ័យ ។ ផ្លូវបេតុងទាំង២ខ្សែនេះ ស្ថិតក្នុងគំរោងអភិវឌ្ឍន៍ខណ្ឌឆ្នាំ២០១៥  បន្ទាប់ពីបាន ធ្វើការដេញថ្លៃជាសាធារណៈ រួចមក  ។

ពិធីបើកការដ្ឋាននេះ ប្រព្រឹត្តទៅនារសៀល ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមវត្តមាន លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងអ្នកស្រី ចន គន្ធា ប្រធានសមាគមនារីខណ្ឌ ជាភរិយា ដោយមានការចូលរួម លោក ឡុង ង៉ែត នាយករដ្ឋបាល និងលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ ដោយមានប្រជាពលរដ្ឋ ចូលរួមប្រមាណ ២០០នាក់ ។

លោកឡាយ ជ ប្រធានការិយាល័យសាធារណការខណ្ឌ បានបញ្ជាក់ថា ផ្លូវទាំង២ខ្សែនេះ មានប្រវែងសរុប ៦០០ម៉ែត្រ ដោយ១ខ្សែ ស្ថិតនៅភូមិចំរើនផល សង្កាត់បឹងទំពុន និង១ខ្សែទៀត ស្ថិតនៅភូមិទ្រា២ សង្កាត់ ស្ទឹងមានជ័យ ។

ក្នុងឱកាសអញ្ជើញចូលរួមបើកការដ្ឋានស្ថាបនាផ្លូវ ២ខ្សែ នារសៀលថ្ងៃទី០៤ វិច្ឆិកានេះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍ថា ការស្ថាបនាផ្លូវនេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋ នៅនឹងមូលដ្ឋានផ្ទាល់ ដោយកន្លងមកបងប្អូនប្រជាពលរដ្ឋបានសំណូមពរ នៅក្នុងវេទិកា សាធារណៈ ហើយសាលាខណ្ឌពិនិត្យឃើញថា ផ្លូវនេះពិតជាបង្កការលំបាកក្នុងការធ្វើដំណើររបស់ ប្រជាពលរដ្ឋពិតប្រាកដមែន ជាពិសេស ក្មេងៗដែលត្រូវទៅសាលារៀន ។

ជាមួយគ្នានោះដែរ លោកអភិបាលខណ្ឌ ក៏បានលើកឡើងនូវសំណូមពរ ដូចខាងក្រោម ៖
1-ប្រជាពលរដ្ឋត្រូវចូលរួមត្រួតពិនិត្យ សកម្មភាពការស្ថាបនា របស់ក្រុមហ៊ុនអោយបាន ជាប្រចាំ និងត្រូវទំនាក់ទំនង រៀបចំតបណ្តាញទឹកស្អាត និងបណ្តាញផ្សេងៗទៀតអោយបានរួចរាល់ មុន ផ្លូវនេះស្ថាបនារួច ។
2-លោកប្រធានការិយាល័យសាធារណការ លោកចៅសង្កាត់ស្ទឹងមានជ័យ និងលោកចៅសង្កាត់ បឹងទំពុន ត្រូវចុះពិនិត្យអោយបានជាប្រចាំ ។
3-ក្រុមហ៊ុន ត្រូវអនុវត្តអោយបានត្រឹមត្រូវតាមកិច្ចសន្យា ជាពិសេស ត្រូវស្ថាបនាអោយបានត្រឹមត្រូវតាមបទ ដ្ឋានបច្ចេកទេ ។
4-ប្រជាពលរដ្ឋត្រូវជួយសហការ និងជួយសម្របសម្រួលដល់ក្រុមហ៊ុន ប្រសិនមានការប៉ះពាល់លើការស្ថាបនាផ្លូវនេះ ។
5-លោកនាយករដ្ឋបាលខណ្ឌ ត្រូវធ្វើលិខិតជូនដំណឹងទៅក្រុមហ៊ុន និងអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីចាត់ តាំងបុគ្គលិក ឬមន្ត្រី សហការអោយបានជាប់ជាប្រចាំនៅនឹងការដ្ឋានស្ថាបនាផ្លូវ ។

ចុងបញ្ចប់ លោកអភិបាលខណ្ឌ បានសំណូមពរ ដល់ប្រជាពលរដ្ឋ ដែលបានទទួលផ្លូវបេតុថ្មីនេះ មេត្តាចេះថែរក្សា ឲ្យបានល្អ ដើម្បីអាចប្រើប្រាស់បានយូរ និង បានជំរុញឱ្យក្រុមហ៊ុន ដែលដេញថ្លៃបាន ក្នុងការស្ថាបនាផ្លូវនេះ ធ្វើយ៉ាងណា ឱ្យមានគុណភាព សោភ័ណ្ឌភាព៕