មន្ត្រីកាំកុងត្រូល ប្រមូលទំនិញ គ្រប់ប្រភេទ ដុតកម្ទេសចោល ក្រោយដកហូត ពីឈ្មួញរយះពេល ១ ត្រីមាស

បន្ទាយមានជ័យ៖ ល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ មន្ត្រីជំនាញកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានប្រមូលយកទំនិញ គ្រប់ប្រភេទខូចគុណភាព ហួសកាលបរិច្ឆេទ ដែលធ្វើការទប់ស្កាត់ ដកហូត ពីឈ្មួញខិលខូចលួចនាំពី ប្រទេសថៃតាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត និងឈ្មួញដាក់តាំងលក់ តាមទីផ្សារជុំខេត្ត និងលំនៅដ្ឋាននានាផងដែរ។

លោកស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ល្ងាចនេះ សមត្ថកិច្ច បានប្រមូលយកមុខទំនិញដែរ មន្ត្រីជំនាញបានទប់ស្កាត់បាននៅក្រោមប្រាសាទកំពូលបីច្រកទ្វារ ដែលឈ្មួញឃុបឃិត ជាម្ចាស់រទេះ លួចលាក់បង្កប់ទុកជា មួយមុខទំនិញមានគុណភាពតែ ទោះបីជាយ៉ាងណាក្តី សមត្ថកិច្ចជំនាញនៅតែស្រាវជ្រាវ ស្វែងរកទាល់តែឃើញ ។

លោកបានបន្តថា ចំពោះមុខទំនិញទាំងអស់នេះ វាអាចបង្កើតមេរោគបាន នៅពេលដែលមនុស្សយើង បរិភោគបានតែរយះពេល១០នាទី អាការះនោះវាធ្វើអោយខូចសុខភាព ឈឺពោះ រាគ រលាកពោះវៀន ក្រពះ ផ្លូវដង្ហើយ ឈឺក្បាល វិលមុខ ហើយវាក៏អាសម្លាប់បានផងដែរ។

លោកបានបន្ថែមថា នៅល្ងាចនេះសមត្ថកិច្ធ្វើការដកហូតទំនិញចម្រុះ ចំនួន២០៤៥គីឡូក្រាម នៅក្នុងរួម មានត្រីខ កំប៉ុង ទឹកក្រូច ទឹកខ្មេះ ត្រណាប់កន្ទួត ប្រេងឆា កម្ទេចមី និងនំផុតថ្ងៃបរិច្ឆេទ ទាំងអស់នេះគឺសមត្ថកិច្ច បង្ក្រាបទប់ស្កាត់ អស់ រយះពេល១ត្រីមាស  ដោយបានចុះទៅត្រួតពិនិត្យ ពន្យល់ដល់ពួកគាត់ ណែនាំដល់ អាជីករ នៅតាមបណ្តាលផ្សារនានា ជុំវិញខេត្ត និងដកហូតបានមួយចំនួន ហើយទៅយកដុតកម្ទេច ចោលនៅល្ងាចតែម្តង៕