Bayern ​លត់​ Arsenal ​៥-១ ​ធ្វើ​ឲ្យ​វាសនា​​កាំភ្លើង​ធំ​យ៉ាប់យ៉ឺន​

Bayern ​លត់​ Arsenal ​៥-១ ​ធ្វើ​ឲ្យ​វាសនា​​កាំភ្លើង​ធំ​យ៉ាប់យ៉ឺន​

ក្រុម​ខ្លាំង​អាល្លឺម៉ង់​ Bayern Munich បាន​លត់​ Arsenal ៥-១ ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​ពូល​ F នៅ​កីឡដ្ឋាន Allianz Arena ​យប់​មិញ និង​ធ្វើ​ឲ្យ​វាសនា​​កាំភ្លើង​ធំ ​លែង​នៅ​ក្នុង​ដៃ​ខ្លួន​ឯង​ទៀត​ហើយ ដើម្បី​សង្ឃឹម​​អាច​ឡើង​ទៅ​វគ្គ​បន្ទាប់។

 

Bayern ​លត់​ Arsenal ​៥-១ ​ធ្វើ​ឲ្យ​វាសនា​​កាំភ្លើង​ធំ​យ៉ាប់យ៉ឺន​

 

​​​ម្ចាស់​ផ្ទះ​ Bayern បាន​បំបាក់​កាំ​ភ្លើង​ធំ ៣-០ ​នៅ​តង់​ទី១ ដោយ​ Robert Lewandowski នាទី​ទី​១០, Thomas Muller និង​ David Alaba ​ស៊ុត​នៅ​នាទី​១៩ និង​៤៥​។ ចូល​ដល់​តង់​ទី​២ ​Arjen Robben ​បាន​ថែម​១​គ្រាប់​ទៀត​នៅ​នាទី​៥៥ មុន​ពេល​ខ្សែ​ប្រយុទ្ធ​ Olivier Giroud  បាន​បាញ់​ឲ្យ​កាំភ្លើង​ធំ ១​គ្រាប់​វិញ​នៅ​នាទី​៦៩ ខណៈ​ដែល​ Muller ដដែល​បាន​បញ្ចប់​គ្រាប់​ទី​៥ នៅ​ចុង​ម៉ោង​នាទី​៨៩។

 

​លទ្ធផល​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​លោក​ Arsène Wenger ​​មាន​ត្រឹម​៣​ពិន្ទុ ឈរ​នៅ​បាត​តារាង​ពូល​ F ​និង​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង​​ Bayern និង​​ក្រុម​លេខ​២ Olympiakos ​ចំនួន​៦​ពិន្ទុ​ឯ​ណោះ ខណៈ​ដែល​​នៅ​សល់​​២​ប្រកួត​ ក្នុង​ដៃ​ទៀត។

 

ប៉ុន្តែ​ Arsenal នៅ​សល់​សង្ឃឹម​ចុង​ក្រោយ​មួយ​ទៀត ពោល​គឺ​ពួកគេ​ត្រូវ​តែ​យក​ឈ្នះ​លើ​ Zagreb នៅ​ប្រកួត​បន្ទាប់ និង​សង្ឃឹម​ថា Olympiakos ​នឹង​ចាញ់​ Bayern ​ហើយ​ប្រកួត​ចុង​ក្រោយ​នៅ​ប្រទេស​ក្រិក កាំភ្លើង​ធំ​ ត្រូវ​តែ​យក​ឈ្នះ​លើ​ Olympiakos ​២​គ្រាប់​ឲ្យ​បាន​​ដាច់​ខាត​ ដើម្បី​អាច​​ឡើង​​ទៅ​វគ្គ​បន្ត បន្ទាប់​ពី​ចាញ់​​ក្រុម​នេះ​ ៣-២ នៅ​​កីឡដ្ឋាន Emirates៕

 

Bayern ​លត់​ Arsenal ​៥-១ ​ធ្វើ​ឲ្យ​វាសនា​​កាំភ្លើង​ធំ​យ៉ាប់យ៉ឺន​

 

Bayern ​លត់​ Arsenal ​៥-១ ​ធ្វើ​ឲ្យ​វាសនា​​កាំភ្លើង​ធំ​យ៉ាប់យ៉ឺន​

 

Bayern ​លត់​ Arsenal ​៥-១ ​ធ្វើ​ឲ្យ​វាសនា​​កាំភ្លើង​ធំ​យ៉ាប់យ៉ឺន​

 

Bayern ​លត់​ Arsenal ​៥-១ ​ធ្វើ​ឲ្យ​វាសនា​​កាំភ្លើង​ធំ​យ៉ាប់យ៉ឺន​

 

Bayern ​លត់​ Arsenal ​៥-១ ​ធ្វើ​ឲ្យ​វាសនា​​កាំភ្លើង​ធំ​យ៉ាប់យ៉ឺន​

 

Bayern ​លត់​ Arsenal ​៥-១ ​ធ្វើ​ឲ្យ​វាសនា​​កាំភ្លើង​ធំ​យ៉ាប់យ៉ឺន​

 

​លទ្ធផល​ទាំង​អស់​យប់​មិញ​គឺ៖

 

Bayern ​លត់​ Arsenal ​៥-១ ​ធ្វើ​ឲ្យ​វាសនា​​កាំភ្លើង​ធំ​យ៉ាប់យ៉ឺន​

​​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc