ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​៣៥​) មនោរា​​ល្បិច​មួយ​រយ​ជំពូក​!

ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​៣៥​) មនោរា​​ល្បិច​មួយ​រយ​ជំពូក​!

ភាគ​ទី​៣៥​

«បង​ទី​ឡើង​មក​នាំ​សន្តិសុខ​មក​ភ្លាម​បង!»
ស្នូរ​ជើង​ជា​ច្រើន​រត់ឡើង​មក តូច​ មនោ​រា​ញញឹម​ដដែល ​ហើយ​វាចា​បង្ហើយ៖
«ឯង​ដេញ​យើង​បាន! តែ​ល្ខោន​ស្លាប់រស់​នេះ ​ឯង​ឆ្លង​មិន​ផុត​ទេ​ ដួង ​មេត្រី? ចាំ​មើល ម្ដាយ​ឯង​ល្ងង់ ទៅ​ប្រកាស​ឱឡារិក​រឿង​រៀបការ បើ​កូន​ស្រី​តែមួយ​ដែល​គាត់​គិត​ថា​ដូច​សំពត់​ក្នុង​ផ្នត់​នេះ​ត្រូវ​អា​ គាត់​នាយ​ពាណិជ្ជកម្ម​នោះ​បដិសេធ ​ទុក​មិន​ស្មើ​នឹង​ស្រី​តារា​ៗ​រោយរាយ​ផ្សេងៗ ឯង​យក​មុខ​ព្រះ​របស់​ឯង​ទៅ​ញញឹម​ដាក់​មនុស្សម្នា​រួច​ទៀត​ដែរ​អី?!»
ទ្វារ​របើក​ព្រម​ពេល​ដែល​ដង្ហើម​នាង​ដង្ហក់​ព្រោះ​ឈឺចាប់។ ម្ដាយ​និង​អ្នក​បម្រើ​ចូល​មក​ ស្រប​ពេល​តូច មនោរា​ប្ដូរ​ពី​ឃោរឃៅ​មក​ជា​ស្លូតបូត។

មនោ​រា​បែរ​ជា​រលីងរលោង ​ហើយ​ងាក​ទៅ​រក​ម្ដាយ​មេត្រី​ទាំង​រត់​ទៅ​ឱប​ផង៖
«ម៉ាក់​អ៊ំ ហេតុ​អី? ហេតុ​អី​មេត្រី​ប្ដូរ​ផ្លាស់​ទៅ​ជា​របៀប​នេះ? មេត្រី​ពី​មុន​មិន​ដែល​សម្ដី​ធំ​​របៀប​នេះ​មក​លើ​តូច ហើយក៏​មិន​ដែល​ស្រែក​ឡូឡា​បណ្ដេញ​តូច​ទៅ​ដែរ!»
អ្នក​ម្ដាយ​ងើប​មុខ​មក​សម្លឹង​បុត្រ​ធីតា ​ព្រោះ​ចិត្ត​បារម្ភ​ពន់ពេក​ តែ​នាង​គ្មាន​ពេល​ពិចារណា​ពី​លោក ក៏​រឹតតែ​គ្មាន​ពេល​ឯណា​នឹង​ស្ដាប់​ឮ​ភាព​អាសិរពិស​ទាំង​នេះ​ត​ទៅ​ទៀត​បាន​ នោះ​ឡើយ​ ត្រចៀក​នាង​ហ៊ឹង​អស់​ទៅ​ហើយ បាន​ត្រឹម​អង្គុយ​ប៉ុក​មក​លើ​ពូក​ ក្រោម​កែវភ្នែក​ក្រអឺត​របស់​តូច​ មនោ​រា។
«ទ‌ី!!! ឯង​ចុះ​ទៅ​វិញ​ចុះ! ចាំ​ខ្ញុំ​ហៅ ចាំ​ឡើង​មក!»
«ចា៎ៗ លោកជំទាវ!»
មនោ​រា​រឹតតែ​ត្រេកអរ​ដែល​អ្នក​បម្រើ​ចុះ​អស់​ នៅ​សល់​តែ​បី​កាយា។

នាង​បន្ថែម​វាចា​ចាក់​ដោត៖
«ម៉ាក់​អ៊ំ! មេត្រី​អន់ចិត្ត​ ហើយ​សួរ​ថា​ហេតុ​អី​ខ្ញុំ​យក​រឿង​បង​សង្វារ​មាន​ជំងឺ​មក​ជម្រាប​​ម៉ាក់​អ៊ំ​?!»
ស្ត្រី​ជា​ម្ដាយ​ដកដង្ហើម​ធំ មក​អង្គុយ​ក្បែរ​បុត្រ​ធីតា គាត់​អត់​ធ្មត់​ ហើយ​វាចា​មួយ​ៗ​ទាំង​លើក​ដៃ​ច្បូតសក់​នាង៖
»កូន​សម្លាញ់​ម្ដាយ!» […]

 

ចុចអានភាគ​ទី​៣៥​ទាំង​ស្រុង​!

 

ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​៣៥​) មនោរា​​ល្បិច​មួយ​រយ​ជំពូក​!

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ